Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Samsung ដាក់តាំងទូរទឹកកក ប្រើអ៊ីនធឺណែត ក្នុងកម្មវិធីគ្រឿងអេឡិចត្រូនិច CES 2016

03-02-2016 12:14

(ភ្នំពេញ)៖ Samsung ជាក្រុមហ៊ុនដែលនាំមុខគេ ក្នុងការច្នៃប្រឌិតផលិត សម្ភារៈផ្ទះបាយ បានបង្ហាញនូវទូរទឹកកកម៉ាក ថ្មីនៅក្នុងទីផ្សារ ដែលអាចប្រើការបានច្រើនយ៉ាង នៅក្នុងផ្ទះបាយ។

លោក John Herrington ដែលជាអនុប្រធានជាន់ខ្ពស់ និងជាអ្នកគ្រប់គ្រងទូទៅ នៃសម្ភារៈផ្ទះបាយ របស់ក្រុមហ៊ុន Samsung អាមេរិកបានមានប្រសាសន៍ថា៖ «Samsung បានកែច្នៃសម្ភារៈផ្ទះបាយឲ្យមាន លក្ខណៈទំនើប ដែលអតិថិជនមិនត្រឹមតែចង់ប៉ុណ្ណោះទេ តែថែមទាំងត្រូវការជាចាំបាច់ទៀតផង។ ជាងនេះទៅទៀត ពួកយើងបានបំពាក់ប្រព័ន្ធសអ៊ីធឺណែត មិនត្រឹមតែជាមួយទូរទឹកកកប៉ុណ្ណោះទេ តែជាមួយសម្ភារៈ សម្រាប់ចំអិនអាហារដទៃទៀត ដែលប្រើប្រាស់ដោយភ្ជាប់ជាមួយ Wi-Fi ធ្វើឲ្យការចំអិនអាហារ មានភាពងាយស្រួលជាមុន»

ទូរទឹកកកសម្រាប់ប្រើក្នុងគ្រួសារអាចភ្ជាប់ទំនាក់ទំនង នៅក្នុងគ្រួសារ ដោយមានបំពាក់នូវអេក្រង់ទូរទស្សន៍មួយ ដែលមានទំហំ ២១,៥ អ៊ីន នៅផ្នែកខាងក្រៅ។ អេក្រង់ដែលមានរូបច្បាស់មួយនេះ អាចឲ្យលោកអ្នកដាក់បង្ហាញ និងចែករំលែកកាលវិភាគជាមួយអ្នកដ៏ទៃ បង្ហោះរូបភាព និងកត់កំណត់ត្រាផ្សេងៗ យ៉ាងងាយស្រួលតាមរយៈទូរស័ព្ទដៃ។

ទូរទឹកកកនេះ ក៏អាចឲ្យលោកអ្នកអាចគ្រប់គ្រងគ្រឿងទេស បន្លែ និងសាច់បានយ៉ាងងាយ ចាត់ចែង ប្រភេទអាហារដែលអ្នកត្រូវការ និងអាហារ ដែលជិតផុតកំណត់ ដើម្បីកាត់បន្ថយកាកសំណល់ផ្សេងៗ ធ្វើឲ្យទូរទឹកកកមានភាពទូលាយជាងមុន។ កាម៉េរ៉ាចំនួន៣ ត្រូវបានបំពាក់នៅក្នុងទូរទឹកកកនេះដែល លោកអ្នកអាចមើលឃើញ តាមរយៈទូរស័ព្ទដៃរបស់អ្នក គ្រប់ពេលវេលា មិនថាជាពេលដែលលោកអ្នក កំពុងតែដើរទិញឥវ៉ាន់ ក្នុងផ្សារក៏ដោយ។ លោកអ្នកគ្រាន់ទាញទូរស័ព្ទ Samsung ហើយពិនិត្យមើលទូរទឹកក របស់អ្នកបាន។ លោកអ្នកលែងបារម្ភថា ខ្វះរបស់របរក្នុងទូរទឹកកកទៀតហើយ។

ក្រៅពីនេះទៀតលោកអ្នកក៏អាចស្តាប់តន្រ្តី មើលទូរទស្សន៍ ជាពិសេសគឺការប្រកួតបាល់ទាត់ នៅពេលដែលកំពុងធ្វើម្ហូប នៅក្នុងផ្ទះបាយ តាមរយៈអេក្រងរបស់ទូរទឹកកក ជាលក្ខណៈគ្រួសារមួយ៕