(ភ្នំពេញ)៖ ក្រុមហ៊ុនមួយ (សុំមិនបញ្ចេញឈ្មោះ) បានចេញសេចក្តី ជូនដំណឹងប្រកាស ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ឃាត់ខ្លួន ឬប្រាប់ពីកន្លែងលាក់ខ្លួន របស់អតីតបុគ្គលិកម្នាក់ ឈ្មោះ រស់ វីរៈ ដែលបានប្រមូលលុយក្រុមហ៊ុនរួចរត់គេចខ្លួនបាត់។
សេចក្តីជូនដំណឹង របស់ក្រុមហ៊ុនដដែលបញ្ជាក់ថា «ក្រុមហ៊ុនយើងខ្ញុំសូមប្រកាស ឲ្យសមត្ថកិច្ច និងប្រជាពលរដ្ឋណាដែលឃើញ ឬបានដឹងពីកន្លែង លាក់ខ្លួន របស់ឈ្មោះ រស់ វីរៈ ថ្ងៃខែឆ្នាំកំនើត១៥ ខែឧសភា ១៩៨៥ ភេទប្រុស ដែលមានស្រុកកំណើតនៅ ភូមិធ្នង់លិច ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង មានឪពុក ឈ្មោះឡាយ រឹម និងម្តាយឈ្មោះពុត ស៊ន់ (ដូចមានក្នុងរូបភាពខាងក្រោម) សុំឃាត់ខ្លួន ជាបន្ទាន់ ឬរាយការណ៏ មកក្រុមហ៊ុន ព្រោះបុគ្គលនេះបានប្រមូលលុយ របស់ក្រុមហ៊ុន រួចគេចខ្លួនបាត់។ ក្រុមហ៊ុននឹងមាន ជូនសាគុណចំពោះការផ្តល់ដំណឹង រហូតឈានដល់ការឃាត់ខ្លួនជននេះបាន។ សូមទំនាក់ទំនងៈ 087 555 011»៕