(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៅសាលាខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃទី២៩​ ខែមករា ឆ្នាំ២០១៦នេះថា លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ នឹងត្រូវផ្លាស់ប្តូរចេញដោយលោកចូលនិវត្តន៍ និងដាក់ជំនួសវិញដោយ លោក សួន បវរ អភិបាលរងខេត្ត ឡើងទៅជាអភិបាលខេត្តតែម្តង។

មន្រ្តីជាន់ខ្ពស់រូបនោះបានបញ្ជាក់ថា ការផ្លាស់ប្តូរនោះអាចនឹងធ្វើឡើងនៅក្នុងកំឡុងខែកុម្ភៈ ខាងមុខនេះ៕

លោក គោស៊ុំ សារឿត - លោក សួន បវរ