Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​ថ្ងៃនេះជនជាតិវៀតណាម ១០នាក់​ត្រូវបាន​បណ្តេញ​ចេញ​ពីកម្ពុជា តាមច្រក​ក្អម​សំណ

29-01-2016 13:10

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាម ដែលរស់នៅខុសច្បាប់ក្នុងទឹកដីកម្ពុជា ១០នាក់ (ស្រីម្នាក់) តាមច្រកទ្វារអន្តរជាតិក្អមសំណ។

លោកឧត្តមសេនីយ៍បញ្ជាក់ថា ជនជាតិវៀតណាមទាំង១០នាក់នោះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ កាលពីពេលថ្មីកន្លងមកនេះ៕

Posted by Fresh News Photo on Thursday, January 28, 2016