(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្តីបំភ្លឺមួយដោយបដិសេធចំពោះការលើកឡើងរបស់អ្នកលេង Facebook ឈ្មោះ ផែង វណ្ណៈ ដែលលើកឡើងថា «ក្រុមការងារតាមដានមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតឡើងដើម្បីភូតកុហកប្រជាជន»។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការចេញសេចក្តីបំភ្លឺរបស់ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីលោក ផែង វណ្ណៈ បាននិយាយលើ Faceboo Live ពាក់ព័ន្ធនឹងទំនាស់ដីធ្លីរបស់លោកតា អ៉ិន ឆេង ហើយចោទប្រកាន់ក្រុមការងារតាមដានមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រ របស់សម្តេចក្រឡាហោមថា គប់គិតគ្នាលាក់បាំងព័ត៌មាននោះ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ក្នុងសេចក្តីបំភ្លឺព័ត៌មានរបស់ខ្លួន យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមចាត់ទុកថា [ការលើកឡើងរបស់ ផែង វណ្ណៈ] ជាការអត្ថាធិប្បាយខ្វះមូលដ្ឋាន ស៉ើបបញ្ជាក់ច្បាស់លាស់។ ពាក់ព័ន្ធនឹងករណី លោកតា អ៉ិន ឆេង នេះ អង្គភាពមានសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានចាត់ចែងតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួង ទៅតាមនីតិវិធីជាធរមានហើយ»។
សូមអានសេចក្តីបំភ្លឺរបស់ក្រសួងមហាផ្ទៃ៖