(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ មានដូចខាងក្រោម៖
* ព័ត៌មាន Fresh News
១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះឡើយ ខណៈមានអ្នកជាសះស្បើយម្នាក់
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៦.៤លាននាក់ ស្លាប់ជាង ៨៧ម៉ឺននាក់ និងជាសះស្បើយជិត ១៩លាននាក់!
៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចេញកញ្ចប់ថវិកា ១៥០លានដុល្លារ ធ្វើផ្លូវក្នុងខេត្តសៀមរាប
៤៖ ឥណ្ឌារងគ្រោះកាន់តែធ្ងន់ដោយសារ COVID-19, អ្នកឆ្លងជាង៨៣,៣០០នាក់ និងស្លាប់ ១,០៩៦នាក់ ត្រូវបានរាយការណ៍ក្នុង១ថ្ងៃ!
៥៖ ព្រះមហាក្សត្រកម្ពុជា៖ លើសកលលោកទាំងមូលនេះ សីលធម៌ និងអភិសមាចារ កំពុងស្រុតចុះគួរឲ្យបារម្ភ
៦៖ បារាំងចេញមុខថ្កោលទោស ការដាក់ទណ្ឌកម្មដោយអាមេរិក លើតុលាការអន្តរជាតិ ICC
៧៖ រាជរដ្ឋាភិបាលអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីមូលបត្ររដ្ឋ
៨៖ ប្រធានាធិបតីប្រេស៊ីល៖ «ការចាក់វ៉ាក់សាំងប្រឆាំងកូរ៉ូណា មិនមែនជារឿងចាំបាច់ទេ ទោះបីជាវាត្រូវផលិតបានជោគជ័យក្តី»
៩៖ រាជរដ្ឋាភិបាលអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
១០៖ បេក្ខជនប្រធានាធិបតី ចូ បៃដិន ជួបក្រុមគ្រួសារបុរសស្បែកខ្មៅ Jacob Blake ដែលត្រូវបានប៉ូលិសអាមេរិក បាញ់៧គ្រាប់ឲ្យរងរបួសធ្ងន់
១១៖ ត្រឹមជាង១សប្ដាហ៍ អំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃកើតឡើងផ្ទួនៗ ចំនួន៧ករណី សម្លាប់មនុស្ស១១នាក់
១២៖ មីយ៉ាន់ម៉ារាយការណ៍ពី មនុស្សស្លាប់ម្នាក់ទៀតដោយសារ COVID-19 ខណៈករណីឆ្លងកើនដល់ ១,១៣៣នាក់!
១៣៖ រាជរដ្ឋាភិបាល សម្រេចប្រគល់ដីប្រមាណ៣០ហិកតានៃបឹងតាមោក ឱ្យស្ថាប័នរដ្ឋចំនួន៤ និងដីជាង៨ហិកតាប្រគល់ជូនកម្មសិទ្ធិឯកជន
១៤៖ មេទ័ពឥណ្ឌាមានទំនុកចិត្តខ្ពស់ថា ជម្លោះព្រំដែនជាមួយចិន អាចដោះស្រាយតាមរយៈកិច្ចសន្ទនា
១៥៖ ទូតអាមេរិកប្រចាំកម្ពុជា៖ អាមេរិកជាទីផ្សារនាំចេញធំជាងគេបំផុតមួយសម្រាប់កម្ពុជា, ឆ្នាំ២០១៩ កម្ពុជានាំចេញទំនិញជាង៥ពាន់លានដុល្លារ
១៦៖ ការស្ទង់មតិថ្មី បង្ហាញថាលោក ស៊ូហ្គា មានលទ្ធភាពខ្ពស់កា្លយជានាយករដ្ឋមន្ត្រីជប៉ុន ជំនួសលោក អាបេ
១៧៖ កម្ពុជា-អាមេរិក ប្តេជ្ញាបន្តជំរុញពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសពាណិជ្ជកម្មតាមអេឡិកត្រូនិក
១៨៖ សកម្មជនថៃដ៏មានឥទ្ធិពលពីររូប អាចនឹងត្រូវជាប់ឃុំក្នុងពន្ធនាគារ ដោយសារបំពានលក្ខខណ្ឌនៅក្រៅ
១៩៖ ក្រសួងការងារចេញសេចក្តីជូនដំណឹង ស្តីពីថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០
២០៖ ប្រទេសដីកោះ Palau ចង់ឲ្យសហរដ្ឋអាមេរិក «ដាក់មូលដ្ឋាទ័ពក្នុងប្រទេសនេះ» ដើម្បីទប់ទល់ឥទ្ធិពលចិន!
២១៖ លិខិតមិត្តអ្នកអាន៖ «ការសុំសិទ្ធិធ្វើនយោបាយចាប់ផ្តើមកំរើកជាថ្មី ក្រោយអស់សង្ឃឹមថាខ្មោចអាចរស់ឡើងវិញ»
២២៖ នៅឆ្នាំ២០៣២ ចិននឹងក្លាយប្រទេសសេដ្ឋកិច្ចលេខ «១» របស់ពិភពលោក, នេះបើតាមការព្យាករណ៍ថ្មីមួយ
២៣៖ ព័ត៌មានវិដេអូប្រចាំថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក (Video inside)
* ព័ត៌មាន Fresh News Plus
១៖ អាល្លឺម៉ង់ និងអេស្ប៉ាញស្មេីគ្នា តែអ៊ុយក្រែនបាន ៣ពិន្ទុឡេីងឈរកំពូលតារាងនៅ Nations League
២៖ ចំណេះដឹងទូទៅ៖ អ្នកដែលចូលរួមដង្ហែសពព្រះចៅអធិរាជម៉ុងហ្គោល សង់ស៉ីខាន់ យកទៅបញ្ចុះ គឺត្រូវសម្លាប់ទាំងអស់
៣៖ កីឡាករ Costa និង Arias របស់ក្លិប Atletico ឆ្លងជំងឺ Covid-19
៤៖ ក្រសួងបរិស្ថាន ប្រកាសរៀបចំព្រឹត្តិការណ៍រត់ប្រណាំង លើភ្នំគូលេនលើកដំបូង
៥៖ លីគ Bundesliga របស់អាល្លឺម៉ង់ បន្តរក្សាការប្តូរកីឡាករ ៥នាក់ដដែលនៅរដូវកាលថ្មីនេះ
៦៖ ក្រុមហ៊ុនចិន Tencent សហការជាមួយឥណ្ឌា ដើម្បីធានាឱ្យហ្គេម PUBG អាចបន្តលេងបានទៀត
៧៖ ព្រះនាងតូច ជេនណា នឹងយាងជួបតារា ល្បីនៅកូរ៉េ លោក Lee Min Ho និងត្រៀមផលិតចម្រៀងជាមួយក្រុម K-Pop «Momoland»
៨៖ Premier League សម្រេចបញ្ចប់កិច្ចសន្យាជាមួយទូរទស្សន៍ចិន ដែលមានទឹកប្រាក់ ៧៥០លានដុល្លារ
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com