(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរ ការបើកដំណើរការសាខាទី១៩របស់ខ្លួន ភោជនីយដ្ឋាន The Pizza Company រីករាយផ្តល់ជូនកម្មវិធីពិសេស «ទិញមួយថែមមួយ» ចាប់ពីថ្ងៃទី ២៩ ខែមករា រហូតដល់ថ្ងៃទី២ កុម្ភៈ ឆ្នំា២០១៦ នៅសាខាសា The Pizza Company សាមគ្គី ស្ថិតនៅលើបណ្តោយផ្លូវ២៧១ ជិតវិទ្យាល័យ ជា ស៊ីម សាមគ្គី។
ដូច្នេះអតិថិជន ដែលតែងតែគំាទ្រ The Pizza Company កន្លងមក នឹងអតិថិជនដែរមិនធ្លាប់សាករសជាតិ ភីហ្សាពីមុនមក អាចមកពិសារសជាតិភីហ្សាឈ្ងុយឆ្ងាញ់ នឹងកំសាន្ត សប្បាយ នៅក្នុងហាងដែរពោរពេញ ទៅដោយគ្រឿងលំអរដ៏ថ្មីស្រឡាង ធ្វើអោយអតិថិជន កាន់តែមានអារម្មណ៏ភ្លែក។
រិតតែពិសេសជាមួយនឹងការផ្តល់ជូន រសជាតិភីហ្សាដែលលោកអ្នកតែងតែទទួល បាននៅគ្រប់សាខាទំាងអស់ ក្នុងប្រទេសកម្ពុជា ធ្វើឡើងដោយអ្នកជំនាញរបស់ភោជនីយដ្ឋាន។ ក្នុងប្រទេសកម្ពុជាភោយជនីដ្ឋាន The Pizza Company កម្ពុជា មានចំនួន១៩ ហាង រួមមាន ទំាងនៅក្នុងទីរួមខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងសៀមរាប និងក្នុងទីក្រុងភ្នំពេញ។
គួបញ្ចាក់ថា The Pizza Company កម្ពុជា ជាហាងភីហ្សាដែឈានមុខគេទំាងរស់ជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខាច្រើននៅកម្ពុជា ហើយក៏ត្រូវបានទទួលសិទ្ធិនាំចូល និងចែកចាយស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ។ EFG ក៏ទទួលបានសិទ្ធិនាំចូលនូវផលិតផល និងសេវាកម្មល្បីៗលើពិភពលោកជាច្រើនទៀត ដូចជា៖ ខូស្តា ខូហ្វី ( Costa Coffee) ប៊ីប៊ីឃ្យូ ឈិកខិន(BBQ Chicken) ស្វិនសិន (Sweensen’s) និង ដេរី ឃ្វីន (Dairy Queen) ក្នុងពេលដ៏ខ្លីខាងមុខនេះ EFG នឹងធ្វើការបើកហាងនុំដូណាត់ គ្រីសស្ពីក្រីម (Krispy Kreme) ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅសហរដ្ឋអាមេរិក៕