(ព្រះសីហនុ)៖ កម្លាំងនគរបាលជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយនគរ​បាលតាមមូលដ្ឋាន បានបន្តប្រតិបត្តិ​ការវាយបង្ក្រាប​ករណីជួញដូរ ចែកចាយ និងប្រើប្រាស់​គ្រឿងញៀន នៅលើទឹកដីក្រុងព្រះសីហនុ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងថ្នាំមួយចំនួន ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ដល់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះថា នៅយប់មិញ កម្លាំងរបស់លោក បានចាប់ខ្លួន ជនសង្ស័យ២នាក់ ត្រង់ចំណុចក្រុម១២ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ព្រមទាំងដកហូតថ្នាំញៀន និងឧបករណ៌សម្រាប់ជក់មួយចំនួន ។

ជនសង្ស័យទាំង២នាក់រួមមាន ទី១ ឈ្មោះ សុង វាសនា អាយុ២២ឆ្នាំ និងទី ឈ្មោះ ស៊ុន វណ្ណា  អាយុ៣៥ឆ្នាំ ៕