(បន្ទាយមានជ័យ)៖ រយៈពេលជាច្រើនម៉ោង នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០១៦ នេះ កម្លាំងចម្រុះ រួមមានមន្រ្តីកាំកុងត្រូល និងកម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាច្រើននាក់ បានចុះត្រួតពិនិត្យលើមុខទំនិញស្ករត្នោត ដែលដាក់លក់ នៅតាមទីផ្សារនានា ក្នុងខេត្តបន្ទាយមានជ័យ ។
លោក ហុង លៀង អនុសាខាកាំកុងត្រូលទី១បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច ចំរុះបានចុះត្រួតពិនិត្យទីតំាងចំនួន៣ផ្សារមានចំនួន១០ កន្លែងទី១ ក្នុងផ្សារមង្គលបូរីចំនួន ទី២ក្នុងផ្សារហ៊ុយ ឡេងជោគជ័យចំនួននិង ទី៣ក្នុងផ្សារចំការគហៅផ្សារថ្មី ដោយរុករកសារធាតុគីមី ប្រភេទ សូដ្យូមអ៊ីដ្រូសុលហ្វីក( Sodium Hydrosulfite) (ម្សៅស) នៅក្នុងកាផលិតកែច្នៃស្ករត្នោត គឺពិសោធន៍ រកមើលតែមិនឃើញ ហើយបានធ្វើការណែនាំដល់ពលរដ្ឋជួយសហការគ្នាជួយផ្តល់ព័ត៌ជូនដល់មន្ត្រីជំនាញផង។
ការចុះពិនិត្យរបស់កម្លាំងសមត្ថកិច្ចជំនាញ នេះរកមិនឃើញថាស្កត្នោតទាំង១០កន្លែងនោះគឺយកមកពីខេត្តពោធិសាត់។
លោក ហុង លៀងបានបន្លែមថាចំពោះការដាក់សារធាតុគីមី សូដ្យូមអ៊ីដ្រូសុលហ្វីក( Sodium Hydrosulfite) (ម្សៅស) ធ្វើឲ្យស្ករត្នោត ប្តូរពណ៌ និងទុកបានយូ ស្ករត្នោតដែលលាយ និងម្ស៉ៅស ត្រូវបានមន្រ្តីជំនាញអះអាងថា បណ្តាលឲ្យកើតជម្ងឺ ហឺត និងជម្ងឺជាច្រើន ប្រភេទទៀត ដែលបង្កការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ៕