(អឺរ៉ុប)៖ នៅខាងក្រៅតំបន់អាមេរិកឡាទីន វីរ៉ុស Zika ក៏ត្រូវបានគេរាយការណ៍ថា បានកើតឡើងទៅលើប្រទេសមួយចំនួន នៅក្នុងតំបន់អឺរ៉ុបផងដែរ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅល្ងាចថ្ងៃទី២៨ ខែមករាឆ្នាំ២០១៦នេះ។
ប្រទេសដាណឺម៉ាក បានរាយការណ៍ថា មានអ្នកផ្ទុកវីរ៉ុសជាលើកដំបូង នៅថ្ងៃពុធនេះ ខណៈប្រទេសព័រទុយហ្គាល់ បានប្រកាសថា មានអ្នកផ្ទុកវីរ៉ុសចំនួន៥នាក់។ ជាមួយគ្នានេះដែរ ៣ករណីទៀត ត្រូវបានគេរាយការណ៍ថា កើតឡើងនៅក្នុងចក្រភពអង់គ្លេស, ២ករណី នៅអេស្ប៉ាញ, ២ករណីទៀត នៅប្រទេសស្វីស និងនៅអ៊ីតាលី ក៏បានរាយការណ៍ថា មានករណីនេះកើតឡើងមួយចំនួនផងដែរ។ គ្រប់អ្នកជំងឺទាំងអស់ បានផ្ទុកវីរ៉ុសនេះ ខណៈធ្វើដំណើរកម្សាន្ត នៅបណ្តាប្រទេស ក្នុងតំបន់អាមេរិកឡាទីន និងតំបន់ Caribbean ដែលស្ថិតនៅទ្វីបអាមេរិកខាងជើង៕