Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាតុកម្មខុសកាលៈទេសៈ ដើម្បីទាមទារខុសរឿងគឺជាផែនការទុច្ចរិត ដើម្បីបំផ្លាញសង្គមខ្មែរ (Video inside)

03-09-2020 15:51

(ភ្នំពេញ)៖ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា កំពុងរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមប្រពៃណីព្រះពុទ្ធសាសនា ដោយអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ក្នុងវិធានការការពារខ្លួនប្រឆាំងនឹងជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ស្រាប់តែមានមនុស្សមួយក្រុមតូច បែរជាចង់យកឱកាសបុណ្យនេះ ធ្វើបាតុកម្មរយៈពេលវែងទៅវិញ។

បើមើលទៅតាមកម្មវត្ថុសុំបាតុកម្មរបស់ពួកគេវិញ គឺដើម្បីទាមទារឲ្យដោះលែង លោក រ៉ុង ឈុន និងមនុស្សមួយចំនួនទៀត ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការបំភ្លើស និងអុជអាលរឿងព្រំដែន និងបញ្ហាមួយចំនួនទៀត។ ដោយពួកគេថា ការចាប់ខ្លួនអ្នកទាំងនោះជារឿងអយុត្តិធម៌ និងជាការបំពានសិទ្ធិមនុស្ស ប៉ុន្តែតាមការពិត គឺក្រុមមនុស្សមួយក្តាប់តូច ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននោះទេ ដែលជាអ្នករំលោភច្បាប់ បំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋតាមរយៈការញុះញង់ ឲ្យមានជម្លោះ ដែលអាចឈានដល់មានភាពវឹកវរក្នុងសង្គម បង្កអរិភាពជាមួយប្រទេសជិតខាង ដែលជាឈ្នាន់ទៅរកការផ្ទុះប្រដាប់អាវុធ។

វីដេអូមួយក្រោមចំណងជើងថា «បាតុកម្មខុសកាលៈទេសៈ ដើម្បីទាមទារខុសរឿង គឺជាផែនការទុច្ចរិត ដើម្បីបំផ្លាញភាពសុខសាន្តនៃសង្គមខ្មែរ» ត្រូវបានផលិតឡើង ដែលវីដេអូនេះ បានពន្យល់ហេតុផល និងបកអាក្រាតពីផែនការទុច្ចរិត របស់អ្នកសុំធ្វើបាតុកម្មទាំងនោះ៕

សូមទស្សនាវីដេអូខាងក្រោម៖