(ត្បូងឃ្មុំ)៖ ក្រុមជំនួយការលោក ហ៊ុន ម៉ាណែត បាននាំយកម៉ាស៊ីនកុំព្យូទ័រ ចំនួន ០២គ្រឿង និងម៉ាស៊ីនព្រីនធ័រ ចំនួន០២ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត បានយកទៅប្រគល់ជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យចំការស្បូវ ស្ថិតក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ។
លោក ហ័ន ហ៊ាន និងលោក សំ ភិរុណ នាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យចំការស្បូវ បានសម្តែងនូវទឹកសប្បាយរីករាយ ជាអនេក ចំពោះសម្ភារអំណោយទាំងនេះ ខណៈសាលារបស់លោក កំពុងត្រូវការបរិក្ខាទាំងនេះ សម្រាប់បម្រើកិច្ចការរដ្ឋបាល ក្នុងសាលា ។ លោកក៏បានឲ្យដឹងផងដែរថា នេះជាលើកទីពីរហើយ ដែលសាលា របស់លោកបានទទួលនូវអំណោយផ្ទាល់ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយលើកទី១ បានទទួលអគារសិក្សា ចំនួន០២ខ្នង ស្មើនឹង១២បន្ទប់ កាលពីឆ្នាំ២០១០។
លោក ង៉ន ហ៊ាន ជំទប់ទី១ឃុំព្រះធាតុ ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងជំនួសមុខជូនលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ក្មួយៗសិស្សានុសិស្ស និងមាតាបិតាសិស្ស សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេច ព្រមទាំងលោក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងបានចុះជួយ ការងារយុវជនយ៉ាងផុលផុស នៅក្នុងមូលដ្ឋាន ឃុំព្រះធាតុ និងសូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ចៅប្រុសចៅស្រី សូមទទួលបានពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕