(ភ្នំពេញ)៖ ឆ្លើយតបតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចសាលារាជធានីភ្នំពេញ ក្នុងកិច្ចការថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនបងប្អូន ប្រជាពលរដ្ឋ នាឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរ បាននិងកំពុងប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌចំការមន ក្រោមការដឹកនាំដោយលោក ថេង សុថុល ជាគណៈបញ្ជាការឯកភាពខណ្ឌ បានបើកកិច្ចប្រជុំ ដោយផ្តោតលើការរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងចូលរួមសម្រួលចរាចរ តាមដងផ្លូវជាតិ កុំឲ្យមានការកកស្ទះចរាចរ ជាពិសេសក៏បានណែនាំដល់ចៅសង្កាត់ទាំងអស់ ចុះពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ចូលរួមថែរក្សាអនាម័យ និងអនុវត្តឲ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបច្រៀសនូវការឆ្លងជំងឺ COVID-19 ទាំងអស់គ្នា និងសូមបងប្អូន នាំគ្នាធ្វើបុណ្យដោយសប្បាយរីករាយ និងទទួលបាននូវកុសលផលបុណ្យ តាមសទ្ឋាររៀងខ្លួនៗ។
ក្រោយកិច្ចប្រជុំ លោកអភិបាលខណ្ឌ បានដឹកនាំមន្ត្រីចុះត្រួតពិនិត្យ និងនាំយកអាកុល ម៉ាស់ ចុះប្រគេនដល់ព្រះសង្ឃនៅវត្តទាំង៤ ក្នុងខណ្ឌចំការមន ដើម្បីប្រើប្រាស់ បម្រើប្រជាប្រពលដ្ឋ ដែលមកធ្វើបុណ្យ នាឱកាសបុណ្យកាន់បិណ្ឌនេះ។
ឆ្លៀតក្នុងឱកាសខាងលើនេះ ផងដែរ លោកអភិបាលខណ្ឌ បានរំលឹកដល់មន្រ្តីក្រោមឱវាទឲ្យយកចិត្ត ទុកដាក់រៀបចំសណ្តាប់ធ្នាប់ តាមមូលដ្ឋានឲ្យបានល្អ ជាពិសេស គឺតំបន់ដែល ពាក់ព័ន្ធទីតាំងរម្យណីយដ្ឋាន ទេសចរណ៍ វត្តអារាម។
លោកអភិបាលខណ្ឌ ក៏បានជំរុញដល់អស់លោកចៅសង្កាត់ ដែលមានភារកិច្ចជាអាជ្ញាធរ តាមមូលដ្ឋានត្រូវចូលរួម សម្រួលចរាចរដល់អ្នកដំណើរ តាមយានយន្តគ្រប់ប្រភេទ កុំឲ្យមានការកកស្ទះចរាចរ។ ជាពិសេសកម្លាំង ដែលយាមតាមគោលដៅដែលបានកំណត់។
លើសពីនោះទៀត លោក ថេង សុថុល ក៏បានក្រើនរំលឹក ដល់មន្រ្តីក្រោមឱវាទត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យបានច្បាស់លាស់ តាមគោលការណ៍ណែនាំ របស់សាលារាជធានីភ្នំពេញ និងការបែងចែកភារកិច្ចរបស់ខ្លួន ឲ្យជាប់ជាប្រចាំ។
សូមបញ្ជាក់ថា គណៈបញ្ជាការឯកភាពខណ្ឌចំការមន ត្រៀមកម្លាំងរួចជាស្រេច ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងបានស្នើដល់គ្រប់សង្កាត់ ទាំងអស់ ត្រូវដាក់វេនប្រចាំការតាមសង្កាត់ ដើម្បីអន្តរាគមន៍នូវហេតុការណ៍ផ្សេងៗ ដែលកើតឡើងជាយថាហេតុ និងបានឲ្យចៅសង្កាត់ ត្រូវផ្សព្វផ្សាយដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ មុនចេញពីលំឋាន ទៅកាន់វត្តអារាម ត្រូវប្រយ័ត្ន និងបង្ការគ្រោះអគ្គិភ័យផងដែរ។
ក្នុងនោះ លោក ថេង សុថុល បានប្រគេនអាល់កុល និងម៉ាស ដល់វត្តចំនួន០៤ ក្នុងមូលដ្ឋានខណ្ឌចំការមន រួមមាន៖ វត្តទួលទំពូង, វត្តថាន់, វត្តស្វាយពពែ, វត្តប្រយូវង្ស ហើយក្នុង១វត្ត ទទួលបានទឹកអាល់កុលចំនួន២កាន និងម៉ាសចំនួន ២០០ម៉ាស ដើម្បីប្រើប្រាស់ក្នុងពិធីកាន់បិណ្ឌ១ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលត្បាត ជំងឺកូវីដ១៩។
នៅតាមវត្តអារាម សង្កេតឃើញមានម៉ាស៊ីន បាញ់អាកុលប្រើប្រព័ន្ធបច្ចេកទេស ដោយមុនប្រជាពលរដ្ឋយកម្ហូបអាហារប្រគេន ជូនព្រះសង្ឃត្រូវឆ្លងកាត់ម៉ាស៊ីន បាញ់អាកុលសិន ហើយចំណែកយាយជី មានការរៀបចំម្ហូបរក្សាអនាម័យខ្ពស់ផង មានម៉ាសពាក្យស្រោមដៃ មុនប៉ះចំនីអាហាឬផ្លែឈើ ដែលប្រគេនដល់ព្រះសង្ឃ ឆាន់ផង បានន័យថា ក្នុងវត្តខណ្ឌចំការមន ចូលរួមនិងរាជរដ្ឋាភិបាលប្រយុទ្ធឆាំងជំងឺកូកូវីដ១៩ តាមក្រសួងសុខាភិបាលណែនាំផងដែរ៕