(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលប៉ុស្តិ៍១ ក្រុមដឹកនាំដោយលោកអនុសេនីយ៍ត្រី ផាន់ សំណាង នាយរងប៉ុស្ដិ៍ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ សហការជាមួយកម្លាំងប៉ុស្ដិ៍ រដ្ឋបាលឃុំបឹងបេង និងកម្លាំងទាហានផ្នែកសឹករងស្រុកម៉ាឡៃ បានចុះល្បាតឃាត់ខ្លួនប្រជាពលករចំនួន៣២នាក់ (ស្រី១២នាក់ កុមាមារ៤នាក់) ត្រឡប់មកពីថៃ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅតាមភូមិសាស្ត្រប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ។
លោក ផាន់ សំណាង បានប្រាប់ឲ្យដឹងថា ពលករដែលឃាត់ខ្លួននោះភាគច្រើនមកខេត្តចំនួន៨រួមមាន៖ ខេត្តសៀមរាប១៥នាក់ (ស្រី៥នាក់) ព្រៃវែង២នាក់ (ស្រី១នាក់) បាត់ដំបង៣នាក់ (ស្រី២នាក់) កុមារម្នាក់ ត្បូងឃ្មុំ១នាក់ ភ្នំពេញ១នាក់ ពោធិ៍សាត់៥នាក់ (ស្រី២នាក់) កុមារ២នាក់ បន្ទាយមានជ័យ៤នាក់ (ស្រី២នាក់) កុមារ១នាក់ និងកំពង់ស្ពឺ១នាក់។
លោកបានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ សមត្ថកិច្ចបានដំណឹងពីសមត្ថកិច្ចថៃថា ដោយសារកូវីដ១៩ ថៃបានប្រកាសអាសន្ន ដូច្នេះរោងចក្រត្រូវបិតទាំងស្រុង ពលករខ្មែរបង្ខំចិត្តចាកចេញពីស្រុកថៃ ស្ទើរអស់ រហូតមកដល់សព្វថ្ងៃនេះ ថៃមិនទាន់ដំណើរការដូចមុននោះឡើយព្រោះសំអាងថាជំងឺកូវីដ១៩ មិនទាន់បានធូរស្បើយនៅឡើយ។
សមត្ថកិច្ចថៃបានបញ្ជាក់ទៀតថា អ្វីៗមិនទាន់ដំណើរការនៅឡើយ ដូច្នេះពលករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃប្រយ័ត្នចាញ់បោកមេខ្យល់។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីឃាត់ខ្លួន លោកបានណែនាំពលករទាំងនោះ ឈប់ចាញ់ការឃោសនារបស់មេខ្យល់ទៀត ហើយឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការស្វែងរកការងារធ្វើនៅ ប្រទេសថៃព្រោះវាងាយចាញ់បោកមេខ្យល់ណាស់។
ពលករទាំង៣២នាក់ បន្ទាប់ពីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច ត្រូវបានបញ្ជូនទៅមណ្ឋលចត្តាឡីស័កទី១ វិទ្យាល័យម៉ាឡៃ ដើម្បីពិនិត្យសុខភាព តែបើពលករទាំង៣២នាក់នេះ គ្មានមេរោគកូវីដ ១៩នោះទេ នឹងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញផងដែរ៕