Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវ ហ៊ុន ម៉ាណា ចូលរួមថ្ងៃកំណើត អ្នកឧកញ៉ា គិត ម៉េង នៅគេហដ្ឋាន

02-09-2020 17:28

(ភ្នំពេញ)៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយ៍ទូរទស្សន៍បាយ័ន នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមពិធីខួបកំណើត អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលរៀបចំឡើងនៅភូមិគ្រឹះរបស់លោក ស្ថិតនៅក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពិធីខួបកំណើតមហាសេដ្ឋី គិត ម៉េង មានការចូលរួមពីឥស្សរជន និងអ្នកជំនួញល្បីជាច្រើន។ លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ក៏មានវត្តមាននៅក្នុងពិធីផងដែរ។

អ្នកឧកញ៉ា គិត ម៉េង កើតនៅខែកញ្ញា ឆ្នាំ១៩៦៨ ក្នុងខេត្តកណ្តាល ហើយលោកជាកូនទី៣ (កូនពៅ) របស់ពាណិជ្ជករ ជាប់សែស្រឡាយចិនម្នាក់ ឈ្មោះ លោក គិត ប៉េងអៀក។ រហូតមកដល់ពេលនេះ លោកមានជំនួញជាច្រើន នៅក្នុងប្រទេសកម្ពុជា៕