(WHO)៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោកស្រីវេជ្ជបណ្ឌិត Margaret Chan បានថ្លែងឲ្យដឹងជាបឋមនៅថ្ងៃព្រហស្បត្តិ៍នេះថា មេរោគ Zika ពេលនេះ បានផ្ទុះឡើង និងរីករាយដាល នៅជុំវិញអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់ CNN ចេញផ្សាយនៅមុននេះបន្ដិច។
លោកស្រីបានបញ្ជាក់បន្ថែមទៀតថា នៅពេលនេះ មានចំនួន ២៣ប្រទេស កំពុងតែរងផលប៉ះពាល់ពីមេរោគ Zika ដែលនេះជាសញ្ញាព្រមាន និងជាសេចក្ដីជូនដំណឹងក្នុងលក្ខណៈខ្ពស់ ប៉ុន្តែមិនទាន់ដឹងកម្រិតប្រកាសអាសន្ននោះទេ។
ប៉ុន្មានថ្ងៃមុននេះ មន្ត្រីសុខាភិបាលរបស់ប្រទេសដាណឺម៉ាក បានបញ្ជាក់ឲ្យដឹងថា បុរសម្នាក់ត្រូវបានរកឃើញករណីឆ្លងវីរុស Zika ដំបូងគេនៅក្នុងប្រទេសដាណឺម៉ាក និងបានអំពាវនាវឲ្យជនជាតិខ្លួនទាំងអស់កុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសមួយចំនួននៅអាមេរិកឡាទីន ខណៈដែល មន្ត្រីសុខាភិបាលរបស់ប្រទេសដាណឺម៉ាក បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា បុរសម្នាក់ត្រូវបានរកឃើញករណីឆ្លងវីរុស Zika ដំបូងគេនៅក្នុងប្រទេសដាណឺម៉ាក និងបានអំពាវនាវឲ្យជនជាតិខ្លួនទាំងអស់កុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសមួយចំនួននៅអាមេរិកឡាទីន។
គួរបញ្ជាក់ផងដែរថា វីរុស Zika ត្រូវបានរកឃើញលើកដំបូង នៅលើសត្វស្វានៅក្នុងឆ្នាំ១៩៤៧ នៅក្នុងប្រទេសអ៊ូហ្គង់ដាស្ថិតក្នុងទ្វីបអាហ្រ្វិក ហើយនៅឆ្នាំ១៩៥២ ជំងឺនេះ បានឆ្លងជាលើកដំបូងមកមនុស្ស តាមរយៈមូសខ្លាខាំ និងបានរីករាលដាលនៅតំបន់អាហ្រ្វិក និងកោះមួយចំនួននៅតំបន់ប៉ាស៊ីហ្វិក។ អ្នកដែលឆ្លងមេរោគនេះ នឹងមានអាការៈ ក្ដៅខ្លួន ឈឺក្បាល ឡើងរមាស់ ឈឺសន្លាក់ និងភ្នែកឡើងក្រហម ពោលគឺមានអាការៈ និងរោគសញ្ញា ដូចគ្នានឹងជំងឺគ្រុនឈាមដែរ៕