(កំពត)៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទធុរិទ្ធ ស្នងការខេត្តកំពត និងជាប្រធាន ក្រុមការងារយុវជនគណបក្សប្រជាជនខេត្ត នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានចាត់ឲ្យស្នងការរង ខេត្តលោក នៃ គង់ នាំថវិការ សម្ភារៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ផ្តល់ជូនគ្រួសារមន្ត្រីនគរបាលក្រុងកំពតម្នាក់ឈ្មោះ ហេង សុវត្ថា រស់នៅក្នុង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដែលគ្រួសារ ជួបការលំបាកដែលប្រពន្ធមានជំងឺរ៉ាំរ៉ៃ។
លោកវរសេនីយ៍ឯក នៃ គង់ បានឲ្យដឹងថា ថវិកា សម្ភារ និងគ្រឿងឧបភោគ បរិភោគមួយចំនួនខាងលើនេះ ជាអំណោយទាន របស់គណបក្សប្រជាជនកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែលមាន លោកឧត្តសេនីយ៍ត្រី ស្នងការខេត្តជាប្រធាន។
ក្នុងឱកាសផ្តល់អំណោយនោះលោក នៃ គង់ ផ្តាំផ្ញើសួរសុខទុក្ខដល់គ្រួសារមន្ត្រីនគរបាល ដែលជួបបញ្ហាខាងលើ ពីសំណាក់ លោកស្នងការខេត្តកំពត និងសូមឲ្យជាសះស្បើយពីជំងឺ ក្នុងពេលឆាប់ៗខាងមុខនេះ៕