(ភ្នំពេញ)៖ លទ្ធផលនៃការអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញថា មានយានយន្ត ដែលចូលគោលដៅ មានចំនួន ៤៣,៤០៥គ្រឿង ក្នុងនោះមានម៉ូតូ ៦២ភាគរយ។ ចំណែកយានយន្តដែលល្មើសច្បាប់វិញមានចំនួន ៨,១៥២គ្រឿង ក្នុងនោះ មានម៉ូតូ ៦៤ភាគរយ។
ក្នុងចំនួននៃការល្មើសរបស់យានយន្តនេះ មានការអប់រំលើយានយន្ត ៤,១៦៦គ្រឿង ស្មើ៥១ភាគរយ និងការពិន័យ មានយានយន្ត ៣,៩៨៦គ្រឿង បង់ប្រាក់បាន ៧២ភាគរយ។ នេះបើយោងតាមលទ្ធផលនៃការអនុវត្តការ ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។
សម្រាប់របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ បង្ហាញថា មានមនុស្សស្លាប់បាត់បង់ជីវិត តែ៩នាក់ រងរបួសធ្ងន់ ១១នាក់ និងរងរបួសស្រាល២នាក់៕