(ភ្នំពេញ)៖ លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់លម្អិតបន្ថែមជុំវិញ ពន្ធលើចំណេញមូលធនជូនប្រជាពលរដ្ឋ បន្ទាប់ពីមានចម្ងល់មួយចំនួននៅមិនទាន់យល់ច្បាស់អំពីពន្ធចំណេញមូលធន ដែលនឹងអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១តទៅ។

ដើម្បីស្រាយចម្ងល់អំពីបញ្ហានេះឲ្យកាន់តែច្បាស់ អគ្គនាយកដ្ឋាពន្ធដារ បានរៀបចំវីដេអូមួយក្រោមប្រធានបទ «ពន្ធលើចំណេញមូលធន» ដែលមានការអញ្ជើញចូលរួមពីលោកបណ្ឌិត កែន សម្បត្តិ។

លោកបណ្ឌិត កែន សម្បត្តិ បានថ្លែងថា ថ្មីៗក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុបានចេញនូវសេចក្ដី ប្រកាសស្ដីពី «ពន្ធចំណេញមូលធន» ពាក្យថាចំណេញមូលធននេះ គឺសំដៅលើការយកពន្ធលើចំណេញទាំងឡាយណា សម្រេចបានពីការលក់ និងផ្ទេរមូលធន ហើយពន្ធនេះជាប្រាក់ចំណូលជាប់ពន្ធ ដែលបានមកពីការយក ពីការលក់ និងផ្ទេរមូលធនដកការកាត់កងចំណាយដែលអនុញ្ញាត៕

សូមទស្សនាវីដេអូកិច្ចសម្ភាសទាំងស្រុងដូចខាងក្រោម៖