(បន្ទាយមានជ័យ)៖ ពិធីប្រកាសផ្លាស់ប្ដូរតំណែងស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុំ រាត្រី អភិបាលខេត្ត។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្ត ត្រូវចូលកាន់តំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ត។ ដោយឡែក លោកឧត្តមសេនីយ៍ទោ អាត់ ខែម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ៕