អភិបាលរាជធានីភ្នំពេញ និងនាយអង្គការ JICA ចុះហត្ថលេខាលើគម្រោងពង្រឹង សមត្ថភាពសេវាដឹកជញ្ជូនតាមរថយន្តក្រុង
28-01-2016 17:47
(ភ្នំពេញ)៖ នៅវេលាម៉ោង៥៖៣០នាទី រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងនាយកទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកំណត់ ហេតុពិភាក្សាស្តីពីការសិក្សា អង្កេតបឋមសម្រាប់គម្រោងពង្រឹងសមត្ថភាព សេវាដឹកជញ្ជូនសាធារណៈដោយរថយន្តក្រុង ក្នុងរាជធានីភ្នំពេញ។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១២ និងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀតផងដែរ។
លោក ប៉ា សុជាតិវង្ស បានថ្លែងថា «បញ្ហាគ្រប់គ្រងរថយន្តមិនទាន់បានល្អនៅឡើយទេ ដោយហេតុថា យើងមិនទាន់ដឹងថា រថយន្តនោះខូច ឬមិនខូចទេ គឺអាស្រ័យលើតែគេថាប៉ុណ្ណោះ» ៕