(សៀមរាប)៖ រយៈពេល៨ខែ ឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំនូលជាង១៨លានដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំណូលនេះធ្លាក់ចុះជាង៧៣ភាគរ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញានេះ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ៨ខែឆ្នាំ២០២០នេះ រមណីដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេស ជិត៤០ម៉ឺននាក់ ធ្លាក់ចុះជាង៧៤ភាគរយ។
សម្រាប់ថវិកាដែលបានពីលក់បណ្ណចូលទស្សនាអង្គររយៈពេល៨ខែមកនេះ ត្រូវបានរំលែកចំនួនជិត៨០ម៉ឺនដុល្លារ ដើម្បីឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕