(ភ្នំពេញ)៖ លើកំណាត់ផ្លូវបុរីពិភពថ្មី ដែលរងការខូចខាតនូវមួយអន្លើកើតមានជា (សំបុកមាន់) ហើយពិបាកក្នុងការធ្វើដំណើរ ស្ថិតនៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ បើគិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឃើញថាចាប់ផ្ដើមធ្វើការជួសជុលចាក់ជាបេតុងយ៉ាងល្អប្រសើរឡើងវិញហើយ ដោយចំណាយថវិការរបស់រដ្ឋបាលខណ្ឌ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូលលំនៅដ្ឋាន កាត់បន្ថយគ្រោះថ្នាក់ចរាចរ លើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងចូលរួមកាត់បន្ថយលើការចំណាយថវិកាជាតិ។
ការជួយសម្រួលដល់ប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរចេញ-ចូលលំនៅដ្ឋាន ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរ ជួយលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងចូលរួមកាត់បន្ថយលើការចំណាយថវិកាជាតិ តាមរយៈការបន្តជួសជុលផ្លូវចាក់ជាបេតុង ដោយចំណាយថវិការបស់រដ្ឋបាលខណ្ឌឫស្សីកែវនេះ បានគ្រោងនិងរៀបចំអនុវត្តឡើង ស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌ និងសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
បើតាមការលើកឡើងរបស់លោក ជា ពិសី ចំពោះការបន្តជួសជុលកំណាត់ផ្លូវនេះដែរ គឺបានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូលលំនៅដ្ឋាន កាត់បន្ថយគ្រោះថ្នាក់ចរាចរ លើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងចូលរួមកាត់បន្ថយលើការចំណាយថវិកាជាតិ ក្រោយពីលោកដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពផ្លូវជាក់ស្ដែងឃើញថារងការខូចខាត កើតមានជាជង្ហុគតូច-ធំ (សំបុកមាន់) ដែលបណ្ដាលឲ្យបាត់បង់ ទាំងសោភ័ណ្ឌភាព អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរដែលអាចកើតឡើងជាយថាហេតុ។
កន្លងមកលោក ជា ពិសី បានបញ្ជាក់ផងដែរថា ចំពោះការចាក់បេតុងក្រាលធ្វើផ្លូវលប់បំបាត់ជង្គុកតូច-ធំ ជាសំបុកមាន់នេះ គឺត្រូវបានធ្វើឡើងដោះស្រាយជាជំហ៊ានៗ និងបន្តធ្វើឥតឈប់ឈរឡើយ ចំពោះផ្លូវទាំងឡាយណា ដែលរងការខូចខាត បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានសំណូមពរ ពីប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែជាសេវាតម្រូវការចាំបាច់ ដែលត្រូវដោះស្រាយទៅតាមលទ្ធភាព ក្នុងការឆ្លើយតបឲ្យទាន់សភាពការ ដោយគ្មានលក្ខខណ្ឌ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញថា «មន្ត្រីមិនមែនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋឡើយ» ផ្ទុយទៅវិញ «មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»៕