(ព្រះសីហនុ)៖ កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់១ ក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវរហូតតាមចាប់ខ្លួន ជនត្រូវចោទម្នាក់ ដែលជាប់ពាក់ព័ន្ធនឹង សកម្មភាព កាច់កម៉ូតូរបស់ប្រជាពលរដ្ឋនាពេលកន្លងទៅ ។
ជននេះត្រូវបានតុលាការចេញដីកានាំខ្លួនលេខ០១ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ក្រោមបទចោទប្រកាន់ពីបទចោរកម្មកាច់បំបែក សោរកម៉ូតូ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ប្រព្រឹត្តនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។
ជនសង្ស័យឈ្មោះ តាំង ឈាងលុក ហៅពៅ អាយុ២៧ឆ្នាំ (គឺជាមេខ្លោង)មានទីលំនៅ ភូម៣ សង្កាត់១ ក្រុងព្រះសីហនុ។ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កំពុងបន្តនីតិវិធីបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕