(សៀមរាប)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានិងភរិយា អមដោយវត្តមាន លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងភរិយា, លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ឈឹម ម៉ា តំណាងរាស្រ្តមណ្ឌលសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នេះ បានអញ្ជើញចូលរួមក្នុងពិធីដាំកូនដើមក្រញូង ស្ថិតនៅភូមិកន្ទួតខ្នារក្រៅ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
ក្នុងឱកាសនោះ សម្ដេច ហេង សំរិន ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ ដល់បងប្អូន កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងស្រុក វ៉ារិន ខេត្តសៀមរាប ដែលបានខិតខំបំពេញការងារយ៉ាង យកចិត្តទុកដាក់ តាមបញ្ជារបស់ថ្នាក់លើ ហើយការដាំកូនគ្រញូងនេះ ក៏ជានិមិត្តរូបមួយ ដើម្បីឲ្យបងប្អូនទាំងអស់រួមចំណែក ថែរក្សាព្រៃឈើ និងសម្បត្តិធម្មជាតិ ឲ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីជាប្រយោជន៍ សម្រាប់អ្នករស់នៅនាពេលបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយផងដែរ ៕