(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ ជាករណីនាំចូល ខណៈអ្នកជំងឺម្នាក់ថ្មីទៀតព្យាបាលជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៥.៣លាននាក់ ស្លាប់ជាង ៨៥ម៉ឺននាក់ និងជាសះស្បើយជិត ១៨លាននាក់!

៣៖ លោក អ៊ូ ច័ន្ទរ័ត្ន កំពុងប្រមូលអ្នកនយោបាយប្រឆាំងដើម្បីបង្កើតគណបក្សថ្មី ក្រោយអស់ជំនឿលើមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ

៤៖ ក្រុមអ្នករាជានិយមថៃប្រមាណ ១,២០០នាក់ ប្រមូលផ្តុំគ្នានៅថ្ងៃអាទិត្យនេះ ដើម្បីបង្ហាញការគាំទ្រដល់របបរាជានិយម ចំពេលមានការអំពាវនាវឲ្យមានកំណែទម្រង់ស៊ីជម្រៅ

៥៖ សល់៣ថ្ងៃទៀតដល់ពិធីកាន់បិណ្ឌ ! សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ចៀសផុតពីជំងឺឆ្លងកូវីដ១៩

៦៖ លោក ត្រាំ កោតសរសើរលោក អាបេ ថាជានាយករដ្ឋមន្ត្រី ដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្ត្រជប៉ុន!

៧៖ ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

៨៖ មនុស្សស្លាប់កើនដល់១៦៣នាក់ និងរបួសជាង១០០នាក់ ដោយសារគ្រោះទឹកជំនន់ប៉ុន្មានខែមកនេះនៅប៉ាគីស្ថាន

៩៖ ក្រសួងសុខាភិបាល គ្រោងនឹងសាងសង់មណ្ឌលចត្ដាឡីស័កចំនួន៤អគារធំៗ នៅពេលឆាប់ខាងមុខនេះ

១០៖ ទីបំផុតនាយករដ្ឋមន្ត្រីថៃសម្រេច «ពន្យារពេលទិញនាវាមុជទឹកពីចិន» ព្រោះតែប្រជាជនមិនពេញចិត្ត

១១៖ គ.ជ.ប ចេញសេចក្ដីណែនាំពីការចាត់វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

១២៖ ចិនព្រមាន៖ «ប្រធានរដ្ឋសភាឆែកត្រូវតែបង់តម្លៃមួយដ៏សក្តិសម ចំពោះការធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ដោយបំពាននយោបាយចិនតែមួយ»

១៣៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ទុកការវាយតម្លៃរបស់អាមេរិកថាកម្ពុជាប្រឹងប្រែងតិចតួច ក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស គឺជាការវាយតម្លៃគ្មានតម្លាភាព

១៤៖ ចិនបញ្ជាក់ច្បាស់ៗប្រាប់អឺរ៉ុប៖ «បញ្ហាហុងកុង និងស៊ីនជាំង គឺជារឿងផ្ទៃក្នុងចិនសុទ្ធសាធ ដូច្នេះគ្មានបរទេសណាមានសិទ្ធិលូកលាន់»

១៥៖ មេដឹកនាំសមាគមមីក្រូហិរញ្ញវត្ថុ៖ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានភាពខ្លាំង ទោះបីជាជួបវិបត្ដិកូវីដ-១៩ ដោយសារការទុកចិត្តរបស់ពលរដ្ឋ

១៦៖ ឥណ្ឌាចោទចិនថា បានចល័តយោធានៅតំបន់ព្រំដែន កំពុងមានជម្លោះ ដែលជាទង្វើរំលោភលើកិច្ចចរចា

១៧៖ សមាគមមីក្រូហិរញ្ញវត្ថុ៖ ការរៀបចំឥណទានឡើងវិញ ជួយពលរដ្ឋបានច្រើន, ត្រឹមចុងខែកក្កដា អតិថិជន២៥ម៉ឺននាក់ បានការរៀបចំឥណទានឡើងវិញ ទឹកប្រាក់១២០០លានដុល្លារ

១៨៖ លោក គីហ្ស៊ីដា ហ្វូមីអុ ដែលអាចមានឱកាសក្លាយជានាយករដ្ឋមន្ត្រីថ្មី «ណែនាំឲ្យប្រយ័ត្នចំពោះការកាត់បន្ថយពន្ធ»

១៩៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យ កុមារអង្គរ នៅខេត្តសៀមរាប

២០៖ ផ្ទុះអំពើហិង្សាក្នុងទីក្រុង Portland រវាងក្រុមអ្នកគាំទ្រ និងប្រឆាំងលោក ដូណាល់ ត្រាំ, មនុស្សម្នាក់ស្លាប់

២១៖ ម្តាយនិងកូនស្រីធ្លាក់ខ្លួនពិការជេីង ត្រឹមជង្គង់ ដោយគ្រោះថ្នាក់ចរាចរណ៍ រស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានការជួយឧបត្ថម្ភ ពី កាកបាទក្រហមកម្ពុជា

២២៖ តួកគីអះអាងថានឹងធ្វើតេស្តជាលើកដំបូង នូវម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែត ផលិតឡើងដោយខ្លួនឯង

២៣៖ មីយ៉ាន់ម៉ាបន្តរកឃើញករណីឆ្លង COVID-19 ថ្មីៗនៅក្នុងស្រុកបន្ថែមទៀត

២៤៖ អ៉ីស្រាអែល៖ បាតុកររាប់ម៉ឺននាក់ ប្រមូលផ្ដុំគ្នាជាថ្មីក្នុងទីក្រុងហ្សេរុយសាឡឹម ទាមទារឱ្យលោក Netanyahu ចុះចេញពីតំណែង

២៥៖ នាវាពិឃាដអាមេរិក USS Mustin ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកទី២

* ព័ត៌មាន Fresh News Plus

១៖ អ្នកជំនាញ៖ ការទិញលក់ TikTok នៅសហរដ្ឋអាមេរិក អាចនឹងត្រូវមានការយល់ព្រមពីរដ្ឋាភិបាលចិន

២៖ Man Utd ព្រមព្រៀងក្នុងតម្លៃផ្ទេរ ៤០លានផោនលេីខ្សែបម្រេី Van de Beek របស់ Ajax

៣៖ Hamiltion ឈ្នះជើងឯក F1 ក្នុងចំណោមជ័យជម្នះទី៨៩ ក្នុងអាជីពនៅព្រឹត្តិការណ៍ Belgian Grand Prix 2020

៤៖ Nike បញ្ចប់កិច្ចសន្យាជាមួយ Neymar ក្រោមកិច្ចសហប្រតិបត្តិការអស់រយៈពេល ១៥ឆ្នាំ

៥៖ ចំណេះដឹងទូទៅ៖ បរិមាណអុកស៉ីសែនលើផែនដីយ៉ាងតិច ៥០ភាគរយគឺបានមកពីមហាសមុទ្រ

៦៖ គួរឲ្យសរសើរ! Lady Gaga មានគំនិតច្នៃម៉ាសច្រើនស្ទីលយ៉ាងទាក់ទាញ បង្ហាញគំរូល្អដល់ទស្សនិកជន ពេលឡើងទទួលពានរង្វាន់

៧៖ តារាល្បី IU បរិច្ចាគបរិក្ខារចាំបាច់ជាច្រើន ដល់ពេទ្យជួរមុខប្រឆាំងកូវីដ១៩ ខណៈនៅកូរ៉េកំពុងផ្ទុះរលកទី២ នៃជំងឺកាចសាហាវនេះ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com