(ភ្នំពេញ)៖ ទស្សនិកជនជាច្រើនរយនាក់បានចូលរួមទស្សនា «សិល្បៈស្រុកយើង» ដែលរៀបចំដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកបណ្ឌិត អ៊ឹម សុធារិទ្ធ ថ្លែងថា៖ «ការសម្រចចិត្តបង្កើតកម្មវិធី «សិល្បៈស្រុកយើង» រាល់ខែ គឺដើម្បីគាំទ្រសិល្បៈខ្មែរយើងឲ្យនៅតែរស់រវើកជានិច្ច ដែលពលរដ្ឋកម្ពុជាក្មេងចាស់ប្រុសស្រីមានឱកាសបានទស្សនាសិល្បៈស្រុកយើងដោយសប្បាយរីករាយ និងឥតគិតថ្លៃ»។
គម្រោង «សិល្បៈស្រុកយើង» ប្រចាំខែសីហានេះ នឹងសម្តែងជូនទស្សនាដោយក្រុមសិល្បៈ Epic Arts និងតារាចម្រៀងមនោសញ្ចេតនា លោក ប្រពៃ។
អ្វីដែលកាន់តែពិសេស នឹងមានកម្មវិធីលេងហ្គេមឈ្នះរង្វាន់ ភ្លក់អាហារសម្រន់ឆ្ងាញ់ៗ និងមានឱកាសឈ្នះប័ណ្ណបញ្ចុះតម្លៃ ពីទឹកក្រូចអាយស៍ IZE, ភេសជ្ជៈប៉ូវកំលាំង WURKZ, ទឹកបរិសុទ្ធកម្ពុជា, ផ្សារទំនើប ជីប ម៉ុង, ធនាគារ ជីប ម៉ុង, Legend Cinema,
Santa Fé, Chatime, Auntie Anne's, Funderland និង Louisiana៕