Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលអន្តោប្រវេសន៍ បន្តប្រមូលជន​ជាតិវៀតណាម​១៤នាក់​ទៀត រស់នៅ និង​ធ្វើការខុស​ច្បាប់​នៅខណ្ឌចំការមន

28-01-2016 16:40

(ភ្នំពេញ)៖ កម្លាំងប្រតិបត្តិការចំរុះរបស់ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំង​ស្នងការដ្ឋានរាជធានី​ភ្នំពេញ ក្រោមការសម្រប​សម្រួល​ពីព្រះ​រាជអាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បានបន្តចុះត្រួត និងប្រមូលជនជាតិវៀតណាមចំនួន១៤នាក់ស្រី២នាក់ ដែលបានលួចឆ្លងដែនស្នាក់នៅ និងកំពុងធ្វើការងារខុសច្បាប់នៅកម្ពុជា។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានប្រាប់អង្គភាព Fresh News ថា ក្រោយការត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិវៀតណាមទាំងនេះ ត្រូវបាននាំយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

នគរបាលអន្តោប្រវេសន៍ បន្តប្រមូលជនជាតិវៀតណាម១៣នាក់ទៀត រស់នៅ និងធ្វើការខុសច្បាប់នៅខណ្ឌចំការមន

Posted by Fresh News Photo on Thursday, January 28, 2016

 

Posted by Fresh News Photo on Thursday, January 28, 2016