(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ ដឹកនាំកិច្ចប្រជុំស្ដីពីការង្រឹងវិធានការសន្ដិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី អគ្គស្នងការរង, ប្រធាននាយកដ្ឋាន, ស្នងការរាជធានី-ខេត្ត និងមន្ដ្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានផ្ដល់កិត្តិយសអញ្ជើញបំពាក់ឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ទោ ជូនស្នងការនគរបាលខេត្ត ចំនួន៤រូបផងដែរ។
ស្នងការនគរបាលខេត្ត ដែលត្រូវបំពាក់ឋានន្ដរសក្ដិក្នុងឱកាសនោះរួមមាន៖
*ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការខេត្តកែប
*ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការខេត្តកណ្ដាល
*ឧត្តមសេនីយ៍ត្រី អូត ស៉ីវុត្ថា ស្នងការខេត្តស្ទឹងត្រែង
*ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង៕