(ភ្នំពេញ)៖ លោក ប៉ុល និលឯក នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៤៖១៥នាទី រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំ៦កញ្ចប់ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
លោកបានបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងរបស់លោកបានស្រាវជ្រាវ រហូតតាមចាប់ខ្លួននៅពេលនេះហើយបញ្ជូន ទៅសួរនាំ ដើម្បីចាត់ការតាមនីតិវិធី៕