(បាត់ដំបង)៖ កំលាំងកងរាជអាវុធហត្ថ ក្នុងមូលដ្ឋានស្រុកកំរៀង នៅវេលាម៉ោង៦៖២៥នាទី ថ្ងៃទី២៧ ខែមករាបានចុះឃាត់ខ្លួន បានជនសង្ស័យ២នាក់ ជាបន្តបន្ទាប់នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដោយដកហូតថ្នាំជាច្រើនគ្រាប់។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ផាន សង អាយុ២៩ឆ្នាំ របរធ្វើចំការ និងម្នាក់ទៀតឈ្មោះ លឹម សុខនី អាយុ២៤ឆ្នាំ របររត់ម៉ូតូឌុប។ ជនសង្ស័យទាំង២នាក់ រស់ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រួមទាំងវត្ថុតាងសារធាតុញៀន ប្រភេទយ៉ាម៉ាចំនួន៨០០គ្រាប់ និងម៉ាទឹកកក១ថង់តូច ទម្ងន់២.២៨ក្រាម ម៉ូតូ១គ្រឿង លុយ១២ម៉ឺនរៀល និងទូរស័ព្ទដៃចំនួន២គ្រឿង៕