(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថា នៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ហើយក៏មិនមានអ្នកជាសះស្បើយផងដែរ។ បើគិតតាំងពីថ្ងៃទី១៥ ដល់ ថ្ងៃទី៣០ ខែសីហានេះ មានរយៈពេល១៦ថ្ងៃហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ (ស្រី៥៤នាក់ និងបុរស២១៩នាក់)។ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៦៥នាក់ (ស្រី ៥៤នាក់ និងបុរស ២១១នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន០៨នាក់៕