Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការពារជាតិកម្ពុជា ប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីគ្រប់គ្រង ទំនិញយុទ្ធសាស្ត្រអាមេរិក

28-01-2016 15:11

(ភ្នំពេញ)៖ មន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារ នៃកម្មវិធីគ្រប់គ្រង ទំនិញយុទ្ធសាស្ត្រ (ទំនិញទ្វេមុខ) របស់សហរដ្ឋអាមេរិក ដើម្បីស្វែងយល់ពីតំរូវការរបស់ប្រទេសកម្ពុជា។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងស្រមតាមលិខិត របស់អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ តមតាមការសម្រេច របស់នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី ដែលបានប្រគល់ភារកិច្ច ជូនអគ្គលេខាធិការដ្ឋាន អជ្ញាធរជាតិទប់ស្កាត់អាវុធគីមី ទទួលរៀបចំដឹកនាំការប្រជុំ រួមគ្នាជាមួយបណ្តាអង្គភាព ដូចជាបញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងទ័ពជើងទឹក អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី គណៈកម្មការជាតិសន្តិសុខលំហសមុទ្រ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កិច្ចប្រជុំភាគីទាំងពីរកម្ពុជា-អាមេរិក បានពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត៕