Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលារាជធានីភ្នំពេញ បើកសន្និបាតបូកសរុបការងារ និងលើកទិសដៅការងារ​ សម្រាប់អនុវត្តឆ្នាំ២០១៦

28-01-2016 15:06

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងារ អនុវត្តសម្រាប់ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល។

សន្និបាតរបស់សាលារាជធានីភ្នំពេញថ្ងៃនេះ ក៏មានការចូលរួមពី ស្នងដ្ឋាននគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ, មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង, ប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញ អភិបាលខណ្ឌទូទាំងរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕