(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ និងមានអ្នកជំងឺម្នាក់ជាសះស្បើយ, ១៤ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាគ្មានករណីថ្មី

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ២៥លាននាក់ ស្លាប់ជាង ៨៣ម៉ឺននាក់ និងជាសះស្បើយជាង ១៧លាននាក់!

៣៖ អ្នកវិភាគកម្ពុជា៖ ប្រសិនបើសង្រ្គាមពាណិជ្ជកម្មឈានដល់សហរដ្ឋអាមេរិក ប្រកាសបិទ App ល្បីៗរបស់ចិន ចេញពី App Store & Play Store នោះពិភពលោកនឹងអាចក្រឡាប់ចាក់

៤៖ លោក អាបេ៖ «ខ្ញុំមិនអាចបន្តធ្វើជានាយករដ្ឋមន្ត្រីបានទេ បើខ្ញុំមិនអាចធ្វើការសម្រេចចិត្ត ដ៏ល្អបំផុតសម្រាប់ប្រជាជន»

៥៖ លោក សុខ ទូច លើកឡើង ៣ចំណុច សម្រាប់ជាគន្លឹះរបស់កម្ពុជាចំពោះមុខនៃបញ្ហាសេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស

៦៖ ឥណ្ឌាបំបែកកំណត់ត្រា COVID-19 ថ្មីៗបំផុត ដោយរកឃើញករណីឆ្លងជាង ៧៧,០០០នាក់ និងស្លាប់ ១,០៥៨នាក់ក្នុងពេលតែ១ថ្ងៃ!

៧៖ ក្រសួងយុត្តិធម៌៖ ១០០ថ្ងៃមកនេះ សំណុំរឿងព្រហ្មទណ្ឌ ៦៣% ត្រូវបានជំនុំជម្រះរួច នៅទូទាំងប្រទេស

៨៖ លោក ដូណាល់ ត្រាំ នឹងប្រកាសពីការទិញ «ឧបករណ៍ធ្វើតេស្តរកកូរ៉ូណាឆាប់រហ័ស» ដែលមានតម្លៃសរុប៧៥០លានដុល្លារ

៩៖ មេពន្ធដារពន្យល់ពីពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធ២០% នឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២១តទៅ

១០៖ ពេលនេះដល់វេនប្អូនស្រីលោក គីម ជុងអ៊ុន បាត់ខ្លួនវិញម្តង ដែលកំពុងបង្កឲ្យមាន ការសង្ស័យជាច្រើន

១១៖ ៩ចំណុចពីបណ្ឌិត គិន ភា៖ តើកម្ពុជាត្រូវដើរបែបណា ត្រៀមខ្លួនដូចម្តេច គួរប្រកាន់ជំហរនិងឥរិយាបទបែបណា ដើម្បីឆ្លើយតបចំពោះបញ្ហា ដែលកំពុងកើតមាន

១២៖ ទីបំផុតលោក ដូណាល់ ត្រាំ ទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតី តំណាងបក្សសាធាណរដ្ឋសម្រាប់អាណត្តិទី២

១៣៖ លោកបណ្ឌិត សុខ ទូច៖ ចៅហ្វាយខេត្តត្រូវធ្វើឱ្យភ្ញៀវទេសចរមានជំនឿ បើសិនជាធ្វើមិនបានគួរដកចេញ

១៤៖ អ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម ចង់កសាងកន្លែងស៊ើបការណ៍សម្ងាត់ នៅលើកោះមួយរបស់យ៉េមែន

១៥៖ សហរដ្ឋអាមេរិក៖ ក្រុមបាតុករប្រឆាំងការរើសអើងពូជសាសន៍ គ្រោងធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន

១៦៖ អូស្ត្រាលី៖ រដ្ឋ Victoria រងការវាយប្រហារដោយព្យុះ នាំឲ្យមនុស្ស៣នាក់ស្លាប់ បន្ថែមពីលើបញ្ហា COVID-19

១៧៖ ចិនឆ្លើយតបថានឹងមិនធ្វើតាមការទាមទារណាមួយ ឬឱបដៃឈរមើលអាមេរិកបង្កហេតុនោះឡើយ

១៨៖ បារាំងនឹងដាក់កំហិតឲ្យពាក់ម៉ាសនៅគ្រប់ទីកន្លែងក្នុងទីក្រុងប៉ារីស ខណៈករណីឆ្លង COVID-19 កើនឡើងយ៉ាងគួរឲ្យបារម្ភ

១៩៖ លោក គីម ជុងអ៊ុន អះអាងថាព្យុះទីហ្វុង Bavi បង្កបញ្ហាតិចតួចប៉ុណ្ណោះ ដល់កូរ៉េខាងជើង

២០៖ ព្យុះហឺរីខិន Laura ផ្តាច់ជីវិតប្រជាជនអាមេរិក ៤នាក់នៅក្នុងរដ្ឋ Louisiana

២១៖ សហរដ្ឋអាមេរិកប្រកាសថ្កោលទោសចិន ចំពោះបាញ់ផ្លោងគ្រាប់មីស៊ីល មានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ នៅសមុទ្រចិនខាងត្បូង!

២២៖ លោក ដូណាល់ ត្រាំ នឹងប្រកាសពីការទិញ «ឧបករណ៍ធ្វើតេស្តរកកូរ៉ូណាឆាប់រហ័ស» ដែលមានតម្លៃសរុប៧៥០លានដុល្លារ

២៣៖ តើកូរ៉ូណាពិតជាមានប្រភពដើមពីវូហាន? លោក វ៉ាង យី បង្ហាញមន្ទិលសង្ស័យបែបនេះ ពេលទៅដល់ប្រទេសន័រវែស

២៤៖ ពេលនេះដល់វេនប្អូនស្រីលោក គីម ជុងអ៊ុន បាត់ខ្លួនវិញម្តង ដែលកំពុងបង្កឲ្យមាន ការសង្ស័យជាច្រើន

២៥៖ បទវិភាគអន្តរជាតិ៖ តើចំណុចសំខាន់ៗអ្វីខ្លះដែលអាចកាត់សេចក្តីថា ត្រាំ ឬមួយ បៃដិន ជាអ្នកឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក?

២៦៖ អូស្ត្រាលី៖ រដ្ឋ Victoria រងការវាយប្រហារដោយព្យុះ នាំឲ្យមនុស្ស៣នាក់ស្លាប់ បន្ថែមពីលើបញ្ហា COVID-19

២៧៖ សហរដ្ឋអាមេរិក៖ ក្រុមបាតុករប្រឆាំងការរើសអើងពូជសាសន៍ គ្រោងធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន

* ព័ត៌មាន Fresh News Plus

១៖ Alibaba ចរចាស្ងាត់ៗជាមួយក្រុមហ៊ុនដឹកជញ្ជូនធំមួយរបស់ចិន ក្នុងការទិញភាគហ៊ុនបន្ថែម ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេ

២៖ រុស្ស៊ី ប្រកាសមិនគិតថ្លៃទិដ្ឋាការ និងគ្មានលក្ខខណ្ឌ ចំពោះអ្នកទស្សនាបរទេស មុនព្រឹត្តិការណ៍ F1

៣៖ កីឡាករមួយចំនួនរបស់ក្លិប Chelsea ឆ្លងវីរុស COVID-19

៤៖ Changmin សមាជិកក្រុម TVXQ ប្រកាសពន្យារពេលរៀបការ ត្បិតនៅកូរ៉េខាងត្បូង កំពុងផ្ទុះឡើងវិញនូវជំងឺកូវីដ១៩

៥៖ ក្រូអាត មិនកោះហៅកីឡាករសំខាន់ ២នាក់ពេលប៉ះបារាំង និងព័រទុយហ្គាល់នៅ Nations League

៦៖ ByteDance បញ្ជាឱ្យវិស្វករ TikTok បិទប្រតិបត្តិការនៅសហរដ្ឋអាមេរិក

៧៖ ទម្លាប់សំខាន់ៗរបស់មហាសេដ្ឋី Elon Musk ដែលធ្វើឲ្យគាត់ក្លាយជាកំពូលមនុស្សជោគជ័យ

៨៖ អង់គ្លេស កំពុងជួបភាពវឹកវរពេលកីឡាករ ៥នាក់តេស្តវិជ្ជមាន COVID-19 មុនប្រកួត Nations League

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com