(អាមេរិក)៖ លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញទំនាក់ទំនងសង្គម Facebook នៅថ្ងៃនេះ បានប្រកាស​នៅលើ Facebook Page ផ្ទាល់ខ្លួនរបស់លោកថា ​ចំនួនអ្នកប្រើប្រាស់ Facebook បាន​កើនឡើង​ដល់ ១,៥៩ពាន់លាននាក់ ដែលនេះជាជោគជ័យធំមួយទៀតសម្រាប់រូបលោក។

ជាមួយគ្នានោះផងដែរថា មហាសេដ្ឋីលំដាប់ទី៧ ដែលមានលុយច្រើនជាងគេរូបនេះ ក៏បាន​ឲ្យដឹងផងដែរថា ​ចំនួន​អ្នកប្រើប្រាស់កម្មវិធី WhatsApp បានកើនដល់ ៩០០លាននាក់ ខណៈចំនួនអ្នកប្រើកម្មវិធី Facebook Messenger កើនឡើងដល់ ៨០០លាននាក់ និងជាចុងក្រោយគឺបណ្ដាញទំនាក់ទំនងសង្គមរូបភាព Instagram មានអ្នកប្រើប្រាស់កើនឡើងដល់ ៤០០លាននាក់ដែរ។

គួរបញ្ជាក់ផងដែរថា Facebook ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៤ ដោយមានលោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិ ដែលកាលពីឆ្នាំ២០១៤ រកចំណូលបាន ១២,៤ពាន់លាន​ដុល្លារអាមេរិក និងចំណេញ ៣ពាន់លានដុល្លារអាមេរិក៕