Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញសម្ពោធសមិទ្ធផល នានាក្នុងវត្តសំរោងអណ្តែត ខណ្ឌសែនសុខ

28-01-2016 14:09

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នះបានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីសម្ភោធសមិទ្ធផលនានារួមមាន៖ សាលាកាន់បិណ្ឌ កុដិថ្មី ស្រះគូស្រីមានជ័យ ស្រះគូប្រុសមានជ័យ ខ្លោងទ្វារធំៗចំនួន០២ ខ្លោងទ្វារតូចៗចំនួន០៣ សួនច្បារ ស្ពានឈើ ស្ពានមាស ស្ពានប្រាក់ និងអាងស្តុកទឹក សម្រាប់ស្រង់ទឹកព្រះ ពេលចូលឆ្នាំថ្មី នៅវត្តសុវណ្ណមុនីសាគរហៅសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីសម្ពោធសមិទ្ធផលនេះ ក៏មានការអញ្ជើញចូលរួម ពីសមាជិកសមាជិកាព្រឹទ្ធសភា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស  ថ្នាក់ដឹកនាំជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សជាច្រើន រូបផងដែរ៕