(ភ្នំពេញ)៖ ដើម្បីជួយសម្រូលដល់ការខ្វះខាត ក្នុងជីវភាពគ្រួសារខ្វះខាត ក្នុងអំឡុងប្រយុទ្ធនឹងជំងឺ Covid-19 នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយឧបត្ថម្ភ គាំទ្រគ្រឿងឧបភោគបរិភោគ សមា្ភរអនាម័យ និងសម្ភារសិក្សាជូនដល់គ្រួសារ និងកុមារ សរុបចំនួន៣២គ្រួសារ និងកុមារចំនួន២០នាក់ នៅរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការខ្វះខាត ក្នុងជីវភាពគ្រួសារ។

ជាមួយគ្នានេះ លោកស្រី មុំ ចាន់ដានី ក៏បានលើកឡើងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា ក៏ដូចប្រសាសន៍អភិបាលរាជធានី មិនត្រូវឲ្យនរណាម្នាក់ ស្លាប់ដោយសារតែភាពអត់ឃ្លាតនោះទេ ហើយលោកមានការកោត សរសើចំពោះជនពិការទាំងនេះ ចំពោះការខិតខំប្រឹងប្រែង ដោយមិនដើរ សុំទាន ដូចជនពិការផ្សេងទៀត និងបានស្នើឲ្យសមាគម ត្រូវចេះថែរក្សាសុខភាព ដើម្បីបន្តស្វែងរកជំនួយពីសប្បុរសជន ឲ្យគេជួយទៅតាមការប្រគំតន្រ្តីទៅថ្ងៃខាងមុខ ពិសេសត្រូវរស់នៅស្អាត ត្រូវលាងដៃដផយទឹកអាល់កុល និងសាប៊ូជាប្រចាំ ដើម្បីបង្ការទប់ស្កាត់នូវមេរោគកូវីដ១៩ (COVID19) ។

ក្នុងឱកាសនោះ លោកស្រីប្រធាន ក៏បាននាំនូវការផ្តាំផ្ញើពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យសមាជិកក្នុងសមាគមន៍ យកចិត្តទុកដាក់អនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ការថែរក្សាសុខភាព អនាម័យលាងសំអាតដៃ ឲ្យបានញឹកញាប់ សំអាតបរិវេណរស់នៅ ដើម្បីសុខភាព បងប្អូនមានពិការភាពយើង ក៏ដូចដើម្បី ចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ (Covid-19) ផងដែរ ។

លោកស្រី បានបញ្ជាក់ថា អំណោយដែលបានផ្តល់ជូននាពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ, ទឹកត្រី១យួរ, មី១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ, អំបិល១កញ្ចប់, ប្រេងឆា១ដប, និងសម្ភារសិក្សាកុមារ១កញ្ចប់។

ជំនួសមុខឲ្យប្រជាពលរដ្ឋ លោកស្រី មុំចាន់ដានី ប្រធានមន្ទីរសង្គកិច្ចរាជធានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសកម្មភាពដើម្បីកុមារ (APLE) បានផ្តល់អំណោយឧបត្ថម្ភ តាមរយៈមន្ទីរ ស.អ.យ រាជធានីភ្នំពេញ និងសូមគោរពជូនពរប្រធានអង្គការ និងសហការីទាំងអស់ ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕