(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាបន្តបន្ទាប់ចំនួន១០នាក់ និងដកហូតថ្នាំញៀនមួយចំនួនធំនៅក្រុង-ខេត្តព្រះសីហនុ។

របាយការណ៍របស់មេបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយត្រិ ហេង ប៊ុនទី បានបញ្ជាក់ថា៖

*ករណីទី១៖ នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន ចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់សួគ៌ា ស្ថិតក្នុងក្រុម២ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ។

កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន៖

*ទី១៖ ឈ្មោះ ប៊ូឌី ហ្គោណាវ៉ាន (BUDI GUNAWAN) អាយុ២៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរមិនពិតប្រាកដ។ ស្នាក់នៅបណ្ដោះអាសន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
*ទី២៖ ឈ្មោះ អាហ្គូស ស្ទែនតូ (A GU STIANTO) អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរមិនពិតប្រាកដ។ ស្នាក់នៅបណ្ដោះអាសន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
*ទី៣៖ ឈ្មោះ រ៉ូបឺត បង់ហ្សូវីចាយ៉ា (ROBERT BONGSOWIJAYA) អាយុ២៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរមិនពិតប្រាកដ។ ស្នាក់នៅបណ្ដោះអាសន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
*ទី៤៖ ឈ្មោះ ឡាយ សុខឃីម ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ។ ស្នាក់នៅបណ្ដោះអាសន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្រោយការចាប់ខ្លួនជនសង្ស័យ កម្លាំងអាវុធហត្ថ បានចាប់យកវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន៤កញ្ចប់, ម្សៅពណ៌សប្រភេទខេចំនួន២កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន១គ្រាប់, ថ្នាំម្សៅចំនួន១៤កញ្ចប់, ថ្នាំដប (ទឹក) ពណ៌លឿង និងពណ៌ក្រហមចំនួន៩ដប (ថ្នាំសប្បាយ), ជញ្ជីងចំនួន១, ដបជក់ចំនួន៣, ខ្សៀជក់ចំនួន២, លិខិតឆ្លងដែនចំនួន២, អត្តសញ្ញាណប័ណ្ណចំនួន២, ម៉ូតូ ចំនួន១គ្រឿង, ប្រាក់៧០ដុល្លារ, ទូរស័ព្ទចំនួន៣គ្រឿង, កាតធនាគារ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

*ករណីទី២៖ វេលាម៉ោង១៨:០០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បន្តឃាត់ខ្លួនជនសង្ស័យបាន ចំនួន១នាក់ទៀត នៅចំណុចក្រុម១២ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។ ជនសង្ស័យឈ្មោះ កៅ ឃូលីង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ស្នាក់នៅបណ្ដោះអាសន្នភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។ ចាប់យកវត្ថុតាងរួមមាន៖ កញ្ឆាក្រៀម ចំនួន២កញ្ចប់, ដបជក់ចំនួន ៣, ខ្សៀជក់ចំនួន២, ទូរស័ព្ទដៃចំនួន១គ្រឿង និងជញ្ជីងថ្លឹងចំនួន១។

*ករណីទី៣៖ រហូតដល់ម៉ោង១៤:៤៥នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន៥នាក់ទៀតរួមមាន៖

*ទី១៖ ឈ្មោះ ទីង ស៊ូវហ្វី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ស្នាក់នៅបណ្ដោះអាសន្នក្រុម១២ ភូមិ១ សង្កាត់ ១ ក្រុងព្រះសីហនុ។
*ទី២៖ ឈ្មោះ សុង ជ័ងលឹង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ស្នាក់នៅបណ្ដោះអាសន្នក្រុម១២ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
*ទី៣៖ ឈ្មោះ លីវ ល័ងស៊ច ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ស្នាក់នៅបណ្ដោះអាសន្នក្រុម១២ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
*ទី៤៖ ឈ្មោះ ហុង ឃ័ន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ស្នាក់នៅបណ្ដោះអាសន្នក្រុម១២ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
*ទី៥៖ ឈ្មោះ លីវ យាម៉ីង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ស្នាក់នៅបណ្ដោះអាសន្នក្រុម១២ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

កម្លាំងបានចាប់យកវត្ថុតាងរួមមាន៖ ម្សៅពណ៌ស ប្រភេទខេ១៦កញ្ចប់, កញ្ឆាក្រៀមចំនួន១កញ្ចប់, លិខិតឆ្លងដែន ចំនួន២, ទូរស័ព្ទដៃចំនួន៤គ្រឿង, ជញ្ជីងថ្លឹងចំនួន១, ប្រាក់ចំនួន ៣០០ដុល្លារ និងអំពូលភ្លើងចំនួន១។

បច្ចុប្បន្នការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕