(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធថេរ ២០ភាគរយ។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។

ក្នុងប្រកាសបញ្ជាក់ថា ការអនុវត្តពន្ធលើចំណេញមូលធននេះ ចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ។ ប៉ុន្តែលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាប់ថា ចំពោះពន្ធនេះរាជរដ្ឋាភិបាល សម្រេចពន្យារពេលក្នុងការអនុវត្តរហូតដល់ថ្ងៃ០១ ខែមករា ឆ្នាំ២០២១។

លោក គង់ វិបុល បានបញ្ជាក់ថា សម្រាប់ពន្ធលើចំណេញមូលធននេះ មិនមែនជាការបង្កើតពន្ធថ្មីនោះឡើយ។ ពន្ធនេះមានក្នុងច្បាប់ថវិកាឆ្នាំ២០១០មកម្ល៉េះ គឺត្រូវបានពន្យារពេលអនុវត្តរយៈពេល១០ឆ្នាំមកហើយ៕

ព័ត៌មានលម្អិត សូមអានប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងស្រុង៖