(កំពង់ចាម)៖ ដោយមានការណែនាំ ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម និងដោយមានការអញ្ជើញពីសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវេស្ទើន នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ ការិយាល័យកណ្តាលសណ្តាប់ធ្នាប់ បានចុះផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងផ្លាកសញ្ញាចរាចរណ៍ ដល់និស្សិតសាកលវិទ្យាល័យវេស្ទើន ចំនួន១៧០នាក់។
វគ្គផ្សព្វផ្សាយសម្របសម្រួលដោយ លោកឧត្តមសេនីយ៍ត្រី ជុំ ថានី ស្នងការរង និងគ្រូបង្គោលនៃការិយាល័យ។ ក្នុងវគ្គផ្សព្វផ្សាយ និស្សិតទាំងអស់មានឱកាស សួរសំនួរផ្សេងៗជុំវិញច្បាប់ចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ និងទទួលបានការបកស្រាយ យ៉ាងក្បោះក្បាយ ពីលោកស្នងការរង និងមន្រ្តីជំនាញ។
លោកឧត្តមសេនីយ៍ស្នងការរង បានឲ្យដឹងថា វគ្គផ្សព្វផ្សាយនេះ គឺរៀបចំឡើងក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ស្របតាមផែនការរបស់ អគ្គស្នងការនគរបាលជាតិ៕