(ភ្នំពេញ)៖ ទឹកក្រូចអាយស៍ IZE ដែលជាដៃគូសហការឧបត្ថម្ភ ដល់ កម្មវិធី «សិល្បៈស្រុកយើង» បានត្រៀមរង្វាន់ជាច្រើនសម្រាប់អ្នក ទស្សនា ដូចជាការ លេង ហ្គេម បាញ់ព្រួញមួយបានសត្វពីរជា ដើម។

នេះដើម្បី បង្កើត ឱកាស ឈ្នះ វត្ថុអនុស្សាវរីយ៍ ពេល អញ្ជើញ មក ទស្សនាការសម្តែងសិល្បៈ ខ្មែរ នៅ ថ្ងៃ អាទិត្យ ទី ៣០ ខែសីហា នេះ ពីវេលាម៉ោង ៥៖០០-៧៖៣០ ល្ងាច ក្នុង មណ្ឌល ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។

ទស្សនីយភាព នៃ «សិល្បៈស្រុកយើង» សម្រាប់ ចុង ខែសីហានេះ នឹង បង្ហាញ ជូន ដោយ ក្រុម សិល្បករ Epic Arts និងតារាចម្រៀងប្រពៃ ដែល នឹង ផ្តល់បរិយាកាសដ៏រំភើប រីករាយជាក់ ជា មិន ខាន។

កម្មវិធី «សិល្បៈស្រុកយើង» នឹង បើក ឲ្យ ចូល ទស្សនា ដោយ សេរី ព្រម ទាំង មាន លេងហ្គេម ដើម្បីឈ្នះ រង្វាន់ពីទឹកក្រូចអាយស៍ចាប់ ពីវេលាម៉ោង ១ ថ្ងៃត្រង់ តទៅ។

រង្វាន់ដែលនឹងត្រៀមផ្តល់ជូនរួមមាន ទឹកក្រូច អាយស៍ IZE រាប់ រយ ដប កាតាប អាយស៍ IZE ដ៏ស្រស់ ស្អាត កែវ ទឹក និង អាវយឺតជាច្រើនរង្វាន់។

គួរបញ្ជាក់ថា កម្មវិធី «សិល្បៈ ស្រុក យើង» ធ្វើ ឡើង ដើម្បី លើក ស្ទួយ សិល្បៈ ខ្មែរ ដោយ មាន ការ សម្ដែង រៀង រាល់ ថ្ងៃ អាទិត្យ ចុង ខែ នៅមណ្ឌល ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ពីម៉ោង ៥-៧៖៣០ ល្ងាច៕