(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជានោះទេ, ១៣ថ្ងៃជាប់គ្នាហើយ ដែលមិនមានករណីឆ្លងថ្មី

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤.៣លាននាក់ ស្លាប់ជិត ៨៣ម៉ឺននាក់ និងជាសះស្បើយជិត ១៧លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណអង្គការទេសចរណ៍ពិភពលោក ដែលកោតសរសើរសម្តេច ចំពោះការដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការប្រយុទ្ធនឹងកូវីដ១៩

៤៖ អាមេរិក៖ វ៉ាក់សាំងប្រឆាំងកូរ៉ូណារបស់ Moderna អាចជម្រុញប្រព័ន្ធភាពសុំា ទាំងក្នុងខ្លួនមនុស្សក្មេង និងចាស់ដូចៗគ្នា ដែលនេះជាលទ្ធលវិជ្ជមាន!

៥៖ សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកំណត់ថ្ងៃឈប់សម្រាករបស់មន្ដ្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១

៦៖ អាមេរិកព្រមាន៖ «ក្រុម hackers កូរ៉េខាងជើងកំពុងវាយប្រហារ និងលួចលុយពីទូ ATM ទូទាំងពិភពលោក»

៧៖ ក្រសួងអប់រំអនុញ្ញាតឲ្យសាលារដ្ឋគ្រប់កម្រិត នៅក្នុងទីរួមខេត្តចំនួន៤ បើកដំណើការឡើងវិញ ចាប់ពីថ្ងៃទី០៧ ខែកញ្ញា ខណៈរាជធានី-ខេត្តផ្សេងទៀត នឹងសម្រេចជាបន្តបន្ទាប់

៨៖ បើលោក ត្រាំ ជាប់ឆ្នោតមួយអាណត្តិទៀត នោះលោក Pence ក៏បានធ្វើអនុប្រធានាធិបតី មួយអាណត្តិទៀតដែរ

៩៖ រដ្ឋមន្ត្រីការពារជាតិ ប្រកាសមិនអត់ឱនក្រុមជ្រុលនិយម ដែលចោទរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាព្រំដែនថា «ក្បត់ជាតិ» នោះឡើយ

១០៖ រដ្ឋាភិបាលថៃប្តេជ្ញា Block ខ្លឹមសារទាំងឡាយណា ដែលប្រឆាំងព្រះមហាក្សត្រលើ Facebook ព្រោះវាជារឿងខុសច្បាប់

១១៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ បញ្ហាព្រំដែនត្រូវបានក្រុមប្រឆាំងយកមកធ្វើអាជីវកម្ម ដើម្បីកេងចំណេញនយោបាយ រហូតឈានទៅការរើសអើងពូជសាសន៍

១២៖ លោក Mike Pence ព្រមានធ្ងន់ៗ៖ «បើ Joe Biden ឈ្នះឆ្នោត នោះអំពើហិង្សានឹងផ្ទុះឡើងទូទាំងអាមេរិក»

១៣៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ទាត់ចោលព័ត៌មានថា រាជរដ្ឋាភិបាលបិទសិទ្ធិពលរដ្ឋមិនឲ្យជជែក ឬលើកឡើងពីបញ្ហាព្រំដែន

១៤៖ អាមេរិកទើបកត់បញ្ចូលឈ្មោះបុគ្គល និងក្រុមហ៊ុនចិនបន្ថែមទៀតទៅក្នុង «បញ្ជីខ្មៅនៃទណ្ឌកម្ម» ពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង

១៥៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ត្រូវអនុវត្តប្រកបដោយស្តង់ដា មិនមែនបើកទាំងប្រថុយប្រថានឡើយ

១៦៖ យុវវ័យអាយុ១៧ឆ្នាំត្រូវចាប់ខ្លួន ក្នុងករណីបាញ់សម្លាប់មនុស្ស២នាក់ កំលុងបាតុកម្មរកយុត្តិធម៌ ឲ្យបុរសស្បែកខ្មៅនៅអាមេរិក

១៧៖ ក្រសួងអប់រំកំណត់យកថ្ងៃទី៣០ ខែវិច្ឆិកា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងថ្ងៃទី២១ ខែធ្នូ សម្រាប់ការប្រឡងបាក់ឌុប

១៨៖ មីយ៉ាន់ម៉ា គ្រោងនឹងបិទសាលារៀនម្តងទៀត ក្រោយមានការកើនឡើងនៃករណីឆ្លង COVID-19

១៩៖ លោកស្រី ឱ វណ្ណឌីន៖ ឆមាសទី១ ឆ្នាំ២០២០ ក្រសួងសុខាភិបាលរកឃើញការចែកចាយឱសថអន់គុណភាពជាង២០ករណី

២០៖ ប្រទេសចំនួន៤ ធ្វើសមយុទ្ធយោធារួមគ្នា ឆ្លើយតបទៅនឹងសកម្មភាពរបស់តួកគី ក្នុងដែនសមុទ្រមេឌីទែរ៉ាណេខាងកើត

២១៖ ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង រង់ចាំឱ្យអាជ្ញាធរស្រង់ស្ថិតិពលរដ្ឋដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំរួចរាល់សិន មុននឹងចុះបេសកកម្ម

២២៖ កូរ៉េខាងត្បូងរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង ៤៤០នាក់ទៀតក្នុង១ថ្ងៃ ដែលមិនធ្លាប់មានឡើយចាប់តាំងពីខែមីនា

២៣៖ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម៖ «ឈាម» មិនអាចផលិតដោយរោងចក្រ ឬឱសថណានោះទេ, «ឈាម» អាចបានដោយមានការបរិច្ចាគពីមនុស្សតែប៉ុណ្ណោះ

២៤៖ ចិន និងកូរ៉េខាងជើងបង្កើនកម្រិតប្រកាសអាសន្ន ដល់ខ្ពស់បំផុត ចំពោះមុខព្យុះទីហ្វុងកំណាច Bavi

២៥៖ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម៖ ការផ្តល់ឈាមផ្តល់អត្ថប្រយោជន៍ជួយសម្រកទម្ងន់ បញ្ចុះជាតិខ្លាញ់ និងការពារពីជំងឺមហារីក

២៦៖ រថពាសដែកយោធារុស្ស៊ី បុករថពាសដែកយោធាអាមេរិកនៅស៊ីរី នាំឲ្យទាហានអាមេរិកមួយចំនួនរងរបួស

២៧៖ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្តែងការសាទរ ដែលសម្តេចតេជោ ហ៊ុន សែន ចាត់ឱ្យប្រធានគណៈកម្មាធិការព្រំដែន ចុះជួបពលរដ្ឋ ដែលអះអាងថា បាត់ដីនៅព្រំដែនខេត្តត្បូងឃ្មុំ

២៨៖ ទីបំផុតខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្ស ៥១នាក់នៅនូវែលសេឡង់

២៩៖ មន្ត្រីជំនាញ៖ ផ្តល់ឈាមលើសពី៣ដងក្នុង១ខែ ប្រឈមមុខមហារីកឈាម និងខូចខួរឆ្អឹងកង

៣០៖ សហរដ្ឋអាមេរិកប្រកាស «មិនដកថយសូម្បីតែមួយមីលីម៉ែត្រ» ពីតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រោះខ្លួនចង់រក្សាតុល្យភាពពិភពលោក!

៣១៖ ព័ត៌មានវិដេអូប្រចាំថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក

* ព័ត៌មាន Fresh News Plus

១៖ លោក ហេង ឡុង៖ ទីបំផុតជម្លោះរវាងផលិតកម្មថោន និងតារាចម្រៀង ខេម ត្រូវបានបញ្ចប់

២៖ Chelsea ទិញបានខ្សែការពារ Chilwell របស់ក្លិប Leicester ក្នុងតម្លៃ ៤៥លានផោន

៣៖ ប៊ុនធឿន ប៊ុនណារ៉ុង ធ្វើបាន Hat-Trick ជួយវិសាខា ធានាកៅអីវគ្គ ១/៤ ពានសម្ដេចតេជោ-ថ្នាក់ជាតិ

៤៖ លីគបាល់ទាត់លំដាប់ទី២របស់ចិន នឹងចាប់ផ្តើមឡើងវិញ នៅខែកញ្ញាខាងមុខ

៥៖ ក្រុមជើងឯកស្កុតឡេន Celtic ជ្រុះចេញពីវគ្គជម្រុះ UCL ដ៏លឿនបំផុតក្នុងរយៈពេល ១៥ឆ្នាំ

៦៖ ការដាក់បញ្ចាំងរឿង «Mulan» នៅកូរ៉េខាងត្បូងត្រូវពន្យារពេល ដោយសារការផ្ទុះឡើងវិញ ជំងឺកូវីដ១៩

៧៖ ប្លែកអារម្មណ៍! បទ «ជាប់រវល់» របស់ សាន ផានិត ល្បីជិត២០ឆ្នាំមុន ពេលនេះចេញជាភាសាអង់គ្លេស!

៨៖ ចំណេះដឹងទូទៅ៖ ទម្លាប់របស់មហាសេដ្ឋី ប៊ីល ហ្គេតស៍ មានអ្វីខ្លះ

៩៖ តារាជើងស៊ុតនៅ Premier League តកិច្ចសន្យាជាមួយ Leicester រហូតដល់ឆ្នាំ២០២៣

១០៖ បេក្ខនារី «Miss Grand Cambodia» លីវ ជីលី ចេញមុខបកស្រាយ ក្រោយរងការរិះគន់ខ្លាំងៗថា «កែសម្ផស្សសុដន់»

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com