(កណ្តាល)៖ យុទ្ធនាការទឹកចិត្តកម្ពុជាផ្តួចផ្តើមឡើងដោយក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជា ដែលបានផ្តល់ជំនួយឧបត្ថម្ភទឹកពិសាបរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងទៀតពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាលើកទី ២ នេះ ទៅនគរបាលចរាចរណ៍ និងនគរបាលចម្រុះគ្រប់ប៉ុស្តិ៍ត្រួតពិនិត្យទូទាំងប្រទេស ត្រូវបានកោតសរសើរ និង វាយតម្លៃខ្ពស់ពីមន្រ្តីនគរបាលកម្ពុជា។
លោកអនុសេនីយឯក លី ពុទ្ធួក ប្រចាំការនៅតំបន់ស្តុបអធិការក្រុងតាខ្មៅ ខេត្តកណ្តាលបាន មានចំណាប់អារម្មណ៍ថា៖ «យើងខ្ញុំពិតជាសូមកោតសរសើរអំពីយុទ្ធនាការ ទឹកចិត្តកម្ពុជា របស់ក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជា ដែលបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចសម្រួលចរាចរណ៍របស់ពួកយើងជូនប្រជាពលរដ្ឋខ្មែរដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ»។
លោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានចូលរួមជាមួយកងកម្លាំងសមត្ថកិច្ចលើកិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈការឧបត្ថម្ភនូវទឹកពិសា បរិសុទ្ធកម្ពុជា និង ភេសជ្ជៈផ្សេងទៀត ដើម្បីសម្រួលភាពនឿយហត់ និង កម្លាំងសមត្ថកិច្ចផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែ ប៊ែវើរីជីស បានផ្តល់ជំនួយឧបត្ថម្ភនៅលើកទី២ នេះក្នុងចំនួនប្រមាណជាង ២ម៉ឺនកេស។ ក្រៅពីទឹកបរិសុទ្ធកម្ពុជា ក្រុមហ៊ុនក៏បានផលិតនូវស្រាបៀរ និង ភេសជ្ជៈដែលមានគុណភាពខ្ពស់ ដូចជា ស្រាបៀរកម្ពុជា ស្រាបៀរគូដូ KUDO ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និង ទឹកក្រូច អាយស៍ IZE ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបំផុត និង គ្រឿងផ្សំពីសហគមន៍អឺរ៉ុប៕
ពិសាទឹកបរិសុទ្ធកម្ពុជា គាំទ្រទឹកចិត្តកម្ពុជា!