(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានតែងតាំងជាប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ។
យោងតាមសេចក្តីសម្រេចរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នាយឧត្តមសេនីយ៍ នាង ផាត មានភារកិច្ចរៀបចំទម្រង់បែបបទគណៈកម្មាធិការជ្រើសរើស និងតែងតាំងសមាសភាពសមាគមមិត្តភាពកម្ពុជា-ឡាវ ផងដែរ៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖