Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ខៀវ កាញារីទ្ធ អំពាវនាវឲ្យសាធារណជន បញ្ចេញមតិលើសេចក្តីព្រាងច្បាប់ សិទ្ធិទទួលបានព័ត៌មាន

28-01-2016 12:28

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមបញ្ចេញមតិយោល់ និងស្ថាបនា ដើម្បីឲ្យច្បាប់សិទ្ធិទទួលបានព័ត៌មាន មានប្រសិទ្ធភាព និងស្របទៅតាមស្តង់ដារអន្តរជាតិ ដោយប្រជាពលរដ្ឋ អាចចូលរួមបញ្ចេញមតិយោបល់បានតាមរយៈ គេហទំព័រ www.a2i.info.gov.kh បានចាប់ពីពេលនេះ តទៅ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីបានលើកឡើងបែបនេះ នៅក្នុងសន្និសីទកាសែត ស្តីពីដំណើរការរៀបចំតាក់តែង សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅក្រសួងព័ត៌មាន។ www.a2i.info.gov.kh ជាគេហទំព័រ ដែលក្រសួងព័ត៌មាន បានសហការរៀបចំជាមួយអង្គការយូណេស្កូ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចូលរួមផ្តល់យោបល់។

នៅចុងក្រោយនៃកម្មវិធីនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបាន ប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវគេហទំព័រ ស្តីពីការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន ចាប់បីពេលនេះតទៅ៕