(ភ្នំពេញ)៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន១៧នាក់ និងថ្នាំ៧២កញ្ចប់ ត្រូវបានកម្លាំងនគរបាល ចុះបង្ក្រាបជាបន្តបន្ទាប់ នៅតាមបណ្តាខណ្ឌ នាល្ងាច និងយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦។
ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ប៊ន សំអាត បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះថា ជនសង្ស័យ៥នាក់ និងថ្នាំ១០កញ្ចប់ ត្រូវបានបង្ក្រាបនៅខណ្ឌឫស្សីកែវ ជនសង្ស័យ២នាក់ និងថ្នាំ២កញ្ចប់ ត្រូវបានបង្ក្រាបនៅខណ្ឌទួលគោក ជនសង្ស័យ២នាក់ និងថ្នាំ២កញ្ចប់ ត្រូវបានបង្ក្រាបនៅខណ្ឌដូនពេញ ជនសង្ស័យ៤នាក់ និងថ្នាំ៥០កញ្ចប់ ត្រូវបានបង្ក្រាបនៅខណ្ឌជ្រោយចង្វារ និងកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន បង្ក្រាបបាន៤នាក់ ដកហូតថ្នាំ៨កញ្ចប់។ សម្រាប់ជនសង្ស័យ ទាំងនេះត្រូវបានយកទៅសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមនីតិវិធី៕
Posted by Fresh News Photo on Wednesday, January 27, 2016