(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងដល់ ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ចំនួន២៦ក្រុមហ៊ុន មិនមានសកម្មភាពបម្រើសេវាកម្មសន្ដិសុខឯកជន មកបំពេញឯកសារចាំបាច់មួយចំនួន។

ក្នុងសេចក្ដីជូនដំណឹងដដែលនេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានប្រាប់ឲ្យក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនទាំងអស់នោះ ត្រូវមកផ្ដល់អាសយដ្ឋាន លេខទូរស័ព្ទទំនាក់ទំនង និងបំពេញឯកសារមួយចំនួន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងករណី អគ្គនាយក អគ្គនាយិកា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន មិនធ្វើការទំនាក់ទំនងមកទេ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នឹងស្នើសុំគោលការណ៍ពីក្រសួងមហាផ្ទៃ ដើម្បីលុបឈ្មោះក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនទាំងនេះចេញពីបញ្ជី៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង និងតារាងបញ្ជីឈ្មោះរបស់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ពុំមានសកម្មភាពបម្រើសេវាកម្ម៖