(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានមធ្យមសិក្សា ក្នុងដំណាក់កាលទី២។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

ដើម្បីធានាថា ការបើកដំណើរការឡើងវិញគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ក្នុងដំណាក់កាលទី២ មានប្រសិទ្ធភាព និងប្រកបដោយសុវត្ថិភាព ក្រសួងសូមធ្វើការណែនាំ ដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានមធ្យមសិក្សា ទាំងសាធារណៈ និងឯកជន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងគណៈកម្មការគ្រប់គ្រងសាលារៀន គណៈកម្មការទ្រទ្រង់សាលារៀន ស្ដីពីការត្រៀមលក្ខណៈ និងបើកដំណើរការគ្រឹះស្ថានមធ្យមសិក្សាឡើងវិញ ដូចខាងក្រោម៖