(ក្រចេះ)៖ បុរសម្នាក់ បានស្លាប់យ៉ាងអណោចអធ័មនៅនឹងកន្លែង ដោយសារផ្តែលែម៉ូទ័រកាត់ដែកផ្លាត ត្រូវបំពងក។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

យោងតាមរបាយការណ៍នគរបាលស្រុកចិត្របុរី ដែលភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះ ទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ម្ចាស់ផ្ទះឈ្មោះ ឌុច ភូម បានជួលជនរងគ្រោះឈ្មោ ត្រេះ ឡេះ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាងឈើ រស់នៅភូមិវត្ត ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ មកធ្វើអង្កែផ្ទះ ហើយពេលកុំពុងធ្វើស្រាប់តែក្រទ្បាច់របូតចេញពីដៃម៉ូទរ័វាត់ចំចង្កឹងករ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងតែ។

តាមរបាយការណ៍បានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុភ្លាមៗ សម្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព បានធ្វើកំណត់ហេតុប្រគល់ដល់គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕